មកស្គាល់ ប្រទេសទាំង១០ សម្បូររឿងផិតក្បត់គ្នា​ ច្រើនបំផុត​ លើពិភពលោក

វិទ្យាស្ថាន​របស់​បារាំង មាន​ឈ្មោះ​ថា Ifop (Institut français d’opinion publique) បាន​បង្កើត​គេហទំព័រ Daylove.com សម្រាប់​មនុស្ស​ដែល​ចង់​ចូលរួម​សារភាព​អំពើ​ផិត​ក្បត់ ហើយ​​ធ្វើ​ការ​ស្ទង់មតិ​មួយ​ទៅ​លើ​ស្ត្រី និង​ការ​ផិត​ក្បត់​រវាង​ប្ដី​ប្រពន្ធ។

ពួក​គេ​បាន​រក​ឃើញ​ថា ១ ភាគ ៣ នៃ​ស្ត្រី​ដែល​មិន​ធ្លាប់​រៀបការ​សារភាព​ថា បាន​រួមភេទ​ជា​មួយ​អ្នក​ដទៃ ក្រៅ​ពី​ដៃ​គូ​របស់​ពួក​គេ ដោយ​វា​បាន​កើន​ឡើង ១០ ភាគរយ​នៅ​ក្នុង​ឆ្នាំ ១៩៧០ និង ២៤ ភាគរយ​នៅ​ក្នុង​ឆ្នាំ ២០០១។

មូលហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​កើត​មាន​ភាព​មិន​ស្មោះត្រង់ ឬ​អំពើ​ផិត​ក្បត់​គ្នា​នេះ គឺ​ដោយសារ​តែ​ការ​ទាក់ទាញ​នៃ​រូបរាង​កាយ​ខាង​ក្រៅ ដោយ​ស្ត្រី​ចំនួន ៦២ ភាគរយ ទទួល​ស្គាល់​ថា​នេះ​គឺ​ជា​កត្តា​ចម្បង ខណៈ​ស្ត្រី​ជាង​ពាក់​កណ្ដាល​ទៀត បាន​និយាយ​ថា ការ​មាន​អារម្មណ៍​ចំពោះ​មនុស្ស​ដទៃ​ទៀត គឺ​ជា​កត្តា​សំខាន់​បំផុត៕

ខាង​ក្រោម​នេះ​គឺ​ជា ប្រទេស​ទាំង ១០ ដែល​សម្បូរ​រឿង​ផិត​ក្បត់​គ្នា​ច្រើន​បំផុត​លើ​ពិភពលោក៖ (គិត​ជា​ភាគរយ​នៃ​អ្នក​រៀបការ​រួច ដែល​សារភាព​ថា​ធ្លាប់​លួច​ផិត​ក្បត់)

#១ ប្រទេស​ថៃ៖ ៥១ ភាគរយ

#២ ប្រទេស​ដាណឺម៉ាក៖ ៤៦ ភាគរយ

#៣ ប្រទេស​អ៊ីតាលី៖ ៤៥ ភាគរយ

#៤ ប្រទេស​អាល្លឺម៉ង់៖ ៤៥ ភាគរយ

#៥ ប្រទេស​បារាំង៖ ៤៣ ភាគរយ

#៦ ប្រទេស​ន័រវែស៖ ៤១ ភាគរយ

#៧ ប្រទេស​បែលហ្សិក៖ ៤០ ភាគរយ

#៨ ប្រទេស​អេស្ប៉ាញ៖ ៣៩ ភាគរយ

#៩ ប្រទេស​ចក្រភពអង់គ្លេស៖ ៣៦ ភាគរយ

#១០ ប្រទេស​ហ្វាំងឡង់៖ ៣៦ ភាគរយ