© 2026 All Rights Reserved Terms & Conditions Privacy Policy

មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍ បានចុះជួយជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារ
តាមរយៈគេហទំព័រហ្វេសបុកផេកផ្លូវការរបស់ក្រសួងបរិស្ថាន បានបង្ហោះមុននេះថា មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍ បានចុះជួយអន្តរាគមន៍ និងជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ មកកាន់ទីតាំងមានសុវត្ថិភាពអស់ហើយ។
រហូតមកទល់វេលាថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ អ្នកទេសចរណ៍ ចំនួន ៥៥១ នាក់ ដែលជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងាររួមមានមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានជួយសម្រួល និងបានជម្លៀសមកដល់ទីតាំងសុវត្ថិភាព នៅភូមិតាំងបំពង់...