វីដេអូខាងក្រោមនេះ គឺជាសកម្មភាពនៃក្រុមពន្លត់អគ្គីភ័យនៃប្រទេសចិន ដែលពួកគេបង្កើតភួយទំហំធំ ហើយធន់នឹងភ្លើង វាទប់ទល់នឹងសីតុណ្ហភាពរហូតដល់ ១០០០ អង្សាសេ ផលិតពីសរសៃកញ្ចក់ធន់(Fiberglass) នឹងកំដៅខ្ពស់ ភួយនេះអាចបិតខ្ទប់អុកស៊ីសែន និងភ្លើងកំពុងឆេះក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ គេបង្កើតមកដើម្បីងាយស្រួលប្រើប្រាស់ដូចជា ការពារផ្ទះ មន្ទីរពិសោធន៍ និងសិក្ខាសាលា។
ប្រទេសចិនក៏បានបង្កើតភួយពិសេសប្រភេទនេះផ្សេងទៀតដែលមានទំហំតូចជាងភួយខាងលើ ផលិតដោយក្រុមហ៊ុនដែលមានឯកទេសខាងក្រណាត់ធន់នឹងភ្លើងដែលមានសីតុណ្ហភាពខ្ពស់។ មន្ទីរពិសោធន៍វិទ្យាសាស្ត្រនៅក្នុងក្រុមហ៊ុនចិនដែលផលិតក្រណាត់ធន់នឹងកំដៅ និងភួយការពារភ្លើងទាំងនោះ បាននិងកំពុងសកម្មក្នុងការ ពិសោធន៌សាកល្បងនូវផលិតផលទាំងនេះ។
🔴Increíble
— Adi el Grande (@icardo8) May 12, 2026
China inventa manta resistente al fuego
Soporta temperaturas de hasta 1000 grados Celsius
Fabricada con fibras de vidrio altamente resistentes al calor, esta manta atrapa el oxígeno y asfixia el fuego en segundos, protegiendo hogares, laboratorios y talleres.… pic.twitter.com/aNEVMwTGx5