ពេញនិយម

ភាពយន្តល្អមើលបំផុតទាំង១២ អំពីនាវាមុជទឹក ដែលអ្នកមិនគួរមើលរំលង

សម្រាប់អ្នកដែលចូលចិត្តមើលរឿងបែប វិទ្យាសាស្រ្តនិងបាតសមុទ្រថ្ងៃនេះខ្ញុំសូមចែករំលែករឿងទាំង១២ ដែលអ្នកមិនគួររំលងជាដាច់ខាត ដោយសារតែរឿងទាំងនោះគួរឱ្យខ្លាច និងរំភើបប្លែក ពោរពេញដោយភាពងងឹតនៃបាតសមុទ្រ។ មិនដូចខ្សែភាពយន្តយោធាផ្សេងៗ ខ្សែភាពយន្តបែបបាតសមុទ្រ សង្គ្រាមក្នុងទឹកក៏ជាផ្នែកមួយដែលធ្វើអោយខ្ញុំចូលចិត្ត ហើយចង់ចែករំលែក ដោយសារតែនៅក្នុងបាតសមុទ្រអ្វីៗមើលមិនឃើញ នាវាប្រើតែ Sonar ping ដើម្បីដឹងទីតាំងសត្រូវ និងមានអាវុធក្រោមទឹក ដែលបាញ់ចេញពីនាវាជាដើម។

មិនថាអ្នកជាអ្នកគាំទ្ររឿងភាគសង្គ្រាមលោក ល្បែងយុទ្ធសាស្ត្រសង្គ្រាមត្រជាក់ ឬភាពយន្តបែបបើកឆាកប្រយុទ្ធ ប្រភេទសកម្មភាព តែភាពយន្តបែបសមុទ្រជ្រៅៗក៏បានផ្តល់នូវស្នាដៃដ៏អស្ចារ្យបំផុតមួយចំនួនផងដែរ។

ប្រសិនបើអ្នកកំពុងស្វែងរកខ្សែភាពយន្តនាវាមុជទឹកដ៏ល្អបំផុតដើម្បីបន្ថែមទៅក្នុងបញ្ជីមើលរបស់អ្នក ខ្ញុំបានដាក់ជាចំណាត់ថ្នាក់កំពូលទាំង១០ នៃភាពយន្តដ៏ល្អទាំងនោះនៅខាងក្រោមនេះ តោះ!!! តើភាពយន្តមួយណាដែលអ្នកបានមើលរួច និងមួយណាដែលអ្នកមិនទាន់បានមើល?

[movie_card id=”tt0082096″]
[movie_card id=”tt0099810″]
[movie_card id=”tt0112740″]
[movie_card id=”tt0052151″]
[movie_card id=”tt0050356″]
[movie_card id=”tt0267626″]
[movie_card id=”tt0141926″]
[movie_card id=”tt7458762″]
[movie_card id=”tt2261331″]
[movie_card id=”tt0116130″]
[movie_card id=”tt6048922″]
[movie_card id=”tt32515812″ youtube=”yiwzDwDZ7sY”]

ហេតុអ្វីបានជាភាពយន្តប្រភេទក្រោមទឹកបែបនេះគួរអោយចង់ទស្សនា?

អ្វីដែលធ្វើឱ្យខ្សែភាពយន្តទាំងនេះធ្វើអោយយើងជាអ្នកទស្សនាចង់មើល ចង់តាមដាននោះគឺ វិធីសាស្ត្រដែលអ្នកនិពន្ធ ដឹងនាំបានដាក់បញ្ចូលដូចជា សំលេង រូបភាពបែប ងងឹតៗក្រោមទឹក អាថ៌កំបាំងដែលមនុស្សមិនងាយទៅដល់ ធ្វើអោយយើងកាន់តែចង់ដឹង។ អ្នកដឹកនាំរឿងប្រើពន្លឺតិចៗ និងការថតជិតខ្លាំង ដើម្បីធ្វើឱ្យមានអារម្មណ៍ភ័យខ្លាច claustrophobia ភាពយន្តខ្លះយើងហាក់តានតឹង អត់ដង្ហើមតាមាសាច់រឿងដែរ ជាពិសេសពេលកំពុងប្រយុទ្ធ នាវាមុជទឹកតម្រូវអោយនាវឹកទាំងអស់ស្ងាត់ស្ងៀមមិនអាចបញ្ចេញសំលេងជាដើម។

នៅក្នុងខ្សែភាពយន្តបែបសកម្មភាព តួអង្គអាចរត់ចុះ ឡើង ដេញគ្នាបាន។ នៅក្នុងខ្សែភាពយន្តនាវាមុជទឹក សត្រូវដ៏អស្ចារ្យបំផុតរបស់នាវិក ជារឿយៗគ្រាន់តែជាសម្ពាធទឹកដ៏ធំនៅខាងក្រៅនាវា។ ជម្រើសខុសមួយមានន័យថាសេចក្តីវិនាសជាក់លាក់សម្រាប់មនុស្សគ្រប់គ្នានៅលើនាវា ដែលបង្ខំឱ្យមនុស្សចម្លែកដាច់ខាតពឹងផ្អែកលើការងារជាក្រុម។

អត្ថបទផ្សេងទៀត

បណ្តាញសង្គម