ពេញនិយម

អ៊ីមែលបណ្តោះអាសន្ន (Temp Mail) ជាអ្វី? តោះ!!! ស្វែងយល់ពីអត្ថប្រយោជន៍ និងរបៀបប្រើប្រាស់

អ៊ីមែលបណ្តោះអាសន្ន (Temp Mail) គឺជាអាសយដ្ឋានអ៊ីមែលដែលអាចប្រើហើយបោះចោល មិនបាច់ខ្វល់ខ្វាយដើម្បីចូលមើលអ៊ីម៉ែលនៅពេលក្រោយ យើងអាចទទួលបានអ៊ីម៉ែលប្រភេទនោះភ្លាមៗ ប្រើប្រាស់ក្នុងរយៈពេលខ្លី រួចលុបវាចោលវិញ ដោយមិនចាំបាច់បង្ហាញអ៊ីម៉ែលពិតប្រាកដរបស់អ្នកឡើយ។ ចង់ដឹងបន្ថែមមែនទេ? តោះមកស្វែងយល់ទាំងអស់គ្នា!

សាកស្រមៃមើលថា អ្នករៀបនឹងទាញយកសៀវភៅ Free (eBook) សាកល្បងប្រើប្រាស់សេវាកម្មណាមួយ ឬចង់បានកូដបញ្ចុះតម្លៃ ឬ ក៏ចង់ទាញយកកម្មវិធីអ្វីមួយដែលគេកំពុងដាក់បង្ហាញនៅលើវេបសាយ ប៉ុន្តែលក្ខខណ្ឌ មុនទទួលបានរបស់ទាំងនោះ គឺពួកគេតម្រូវឱ្យអ្នកបញ្ចូលអ៊ីមែលរបស់អ្នក។

អ្នកប្រាកដជាមានការមិនស្រណុកក្នុងចិត្ត ព្រោះដឹងច្បាស់ថានឹងមានអ្វីកើតឡើងបន្ត៖ ប្រអប់សំបុត្រ (Inbox) របស់អ្នកនឹងត្រូវពោរពេញទៅដោយសារពាណិជ្ជកម្ម ការផ្តល់ជូនពិសេសមិនចេះចប់មិនចេះហើយ ហើយយូរៗទៅវាសឹងតែប្រែក្លាយទៅជាធុងសំរាមទៅហើយ។ ធ្លាប់ជួបអារម្មណ៍បែបនេះទេ?

Temp mail ពិតជាដំណោះស្រាយដ៏ងាយស្រួលសម្រាប់បញ្ហានេះ។ វាត្រូវបានគេហៅថា អ៊ីមែលបណ្តោះអាសន្ន ឬអ៊ីមែលប្រើហើយចោល (Throwaway inbox) ដែលអ្នកអាចបង្កើតបានក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ អ្នកមិនបាច់បំពេញទម្រង់បែបបទ មិនបាច់កំណត់លេខសម្ងាត់ (Password) ហើយក៏មិនមានការចងភ្ជាប់អ្វីទាំងអស់។ គ្រាន់តែប្រើវាដើម្បីយកអ្វីដែលអ្នកត្រូវការ រួចទុកឱ្យវាបាត់បង់ទៅដោយខ្លួនឯង។ ងាយៗ!

មានវេបសាយជាច្រើនផ្តល់សេវា Temp mail នេះ ដែលក្នុងនោះមានដូចជា temp-mail.io, temp-mail.org, adguard.com នៅមានច្រើនទៀត តែខ្ញុំបង្ហាញប៉ុន្មានខាងលើនេះគឺជាសេវា ដែលខ្ញុំចូលចិត្តប្រើ។

ចូលទៅកាន់វេបសាយ អ្នកនឹងបានឃើញ អ៊ីម៉ែល មួយ អ្វីដែលអ្នកត្រូវធ្វើបន្ទាប់គឺ ចំលងអ៊ីម៉ែលនោះ ដាក់បញ្ចូលទៅក្នុងវេបសាយ ឬ សេវាកម្មណាដែលកំពុងត្រូវការអ៊ីម៉ែលរបស់អ្នក ពេលនោះប្រអប់សំបុត្របណ្តោះអាសន្នមួយនេះ និងទទួលបានអ៊ីម៉ែលពីបណ្តាក្រុមហ៊ុន ឬ សេវាកម្មអ្នកបានចង់ចុះឈ្មោះនោះហើយ! គ្រាន់តែចុច ទាញយក អ្វីដែលអ្នកចង់បាន ហើយក៏រួចស្រេច។ អ៊ីម៉ែលពិតរបស់អ្នកមិនត្រូវបានបង្ហាញ ហើយអ្វីដែលអ្នកចង់ ទាញយក ក៏ទទួលបានដូចគ្នា វាពិតជាល្អណាស់សម្រាប់ការប្រើប្រាស់ temp mail។

អត្ថបទផ្សេងទៀត

បណ្តាញសង្គម