អ្វីទៅជា VPN? VPN គឺអនុញ្ញាតិអោយអ្នកទទួលបានមកវិញនូវភាពជាឯកជនរបស់អ្នក ក្នុងពេលដែលអ្នកប្រើប្រាស់ការងារផ្សេងៗតាមរយៈអ៊ីធើណេត។ អ្នកប្រហែលជាបានឃើញ មានក្រុមហ៊ុន VPN ជាច្រើនដែលគេបានផ្សព្វផ្សាយ អ្នកក៏ប្រហែលជាមានសំនួរសួរថា តើ VPN នេះជាអ្វីហើយ អ្នកត្រូវការប្រើវាដែរឬទេសម្រាប់ការងារ អនឡាញរបស់អ្នក?
ដូច្នេះហើយអត្ថបទមួយនេះយើងនឹងនិយាយលម្អិតអំពី VPN រួមជាមួយនឹងអត្ថប្រយោជន៌ផ្សេងៗ ដែលអ្នកគួរតែដឹង មុននឹងសម្រេចចិត្តថាត្រូវប្រើ ឬ ក៏អត់?
អ្វីទៅជា VPN?
ចំពោះសំនួរថា អ្វីទៅជា VPN? ភាគច្រើនត្រូវបានគេសួរជាច្រើន, VPN មកពីពាក្យពេញថា Virtual Private Network. ថ្ងៃនេះខ្ញុំសូមលើកយក NordVPN មកបង្ហាញ ដែល NordVPN ក៏គឺជាក្រុមហ៊ុនមួយដែលផ្តល់សេវាកម្ម VPN នេះជាមួយនឹងតម្លៃសមរម្យដែលលោកអ្នកអាច មើលព័ត៌ទាក់ទងនឹងតម្លៃតាមរយៈគេហទំព័រ NordVPN នេះបាន។
នៅពេលដែលអ្នកបើកដំណើរការកម្មវីធី NordVPN ភ្លាម វានឹងធ្វើអោយសកម្មភាពស្រាវជ្រាវ ឬ សកម្មភាពប្រើប្រាស់អ៊ីធើណេតរបស់អ្នកមានភាពអាថ៌កំបាំង មិនមានជនណាមើលឃើញ ឬ លួចមើលសកម្មភាពទាំងនោះបានទេ។ NordVPN នឹងលាក់ IP Address របស់អ្នក រួមនឹងកំណត់ចរាចរណ៍(Traffic) នៃសកម្មភាពអនឡាញរបស់អ្នកតាមរយៈ កូដនីយកម្ម(Encryption)។
អ្នកអាចប្រើប្រាស់កម្មវិធី NordVPN តាមរយ app សម្រាប់ Windows, macOS, Linux, iOS, Android ហើយនឹង Android TV បានថែមទៀតផង។
VPN សម្រាប់កំរិតដំបូង
ជាការពិតទៅ ការប្រើប្រាស់អ៊ីធើណេតប្រចាំថ្ងៃរបស់យើងនេះ គឺមិនមានសុវត្ថិភាពនោះទេ សកម្មភាពនានា របស់យើងងាយស្រួលនឹងមានគេលួចមើល ឬ ទិន្នន័យផ្សេងរបស់យើង ងាយស្រួលនឹងគេចំលងយកណាស់។ មនុស្សដែលតែងតែមើលសកម្មភាពផ្សេងៗរបស់យើង ឬ លួចទិន្នន័យរបស់យើងនេះ គេហៅថា Hacker ដែលពួកគេតែងតែស្វែងរកវិធីដើម្បីលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រ ឬ លួចទិន្នន័យហិរញ្ញវត្ថុរបស់យើង ដែលពេលខ្លះយើងក៏បានដឹងតាមរយៈព័ត៌ថាមានការបាត់លុយតាមរយៈអ៊ីធើណេតជាដើម។
ក្រៅពីការលួចលុយផ្ទាល់ Hacker ឬ ក្រុមហ៊ុនខ្លះក៏បានលួចទិន្នន័យផ្ទាល់ខ្លួនរបស់យើង ដើម្បីលក់ទៅអោយ ក្រុមហ៊ុនដែលធ្វើខាងទីផ្សារដទៃផ្សេងទៀត ដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មភាពទីផ្សារនានាទៅតាមតម្រូវការរបស់គេ។ ដូចការរៀបរាបខាងក្រោម ដែលបានចែករំលែកដោយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department អំពីសកម្មភាពលួចយកទិន្នន័យរបស់យើង។
ដោយហេតុនេះហើយ នៅពេលដែលអ្នកបើកកម្មវិធី NordVPN ឬ កម្មវិធី VPN ពីក្រុមហ៊ុនផ្សេងៗទឿត កម្មវិធី VPN ទាំងនោះនឹងជារបាំងការពារសកម្មភាពអនឡាញនានារបស់អ្នក មិនអោយមានជនណាម្នាក់មកមើល ឬ លួចទិន្នន័យទាំងនោះបានទេ។
ដើម្បីអោយកាន់តែច្បាស់អំពី VPN ជាអ្វីអោយប្រាកដ ខ្ញុំសូមលើកឧទាហរណ៌មួយទៀត អោយកាន់តែងាយយល់។ សាកស្រម៉ៃថាអ្នកកំពុងជិះរថភ្លើងមួយ ដែលមានបង្អួចជាច្រើន ហើយមានស្លាកសញ្ញាបង្ហាញផ្លូវជាច្រើន ហើយច្បាស់ៗទៀតផង។ ស្រាប់តែមានមនុស្សម្នាក់ ឬ ច្រើនអ្នកកំពុងឈសម្លឹងមើលអ្នកពីខាងក្រៅរថភ្លើង នោះប្រាកដណាស់ថាគេគឺច្បាស់ជាមើលឃើញរូបអ្នក ដែលកំពុងតែជិះរថភ្លើងនោះជាក់ជាមិនខាន។
តែសាកស្រម៉ៃមកវិញថា អ្នកជិះរថភ្លើងដដែល តែគ្មានបង្អួច គ្មានស្លាកសញ្ញាអ្វីទាំងអស់ នោះអ្នកខាងក្រៅរថភ្លើងដែលឈមើលអ្នក ប្រាកដជាមិនបានឃើញអ្វីទាំងអស់ ដែលកំពុងមាននៅក្នុងរថភ្លើងនោះ។
ដូច្នេះហើយនៅពេលដែលអ្នក ចាប់ផ្ដើមបើក VPN ក្រុមហ៊ុនអ៊ីនធើណេត ឬក្រុមហ៊ុនអាថ៌កំបាំងផ្សេងៗដែលចាំ លួចមើលកម្មភាពរបស់អ្នក គឺគេមិនអាចដឹងឬក៏ឃើញព័ត៌មានចាំបាច់និងសំខាន់ណាមួយរបស់អ្នកបានទេ ព្រៀបដូចជាអ្នកកំពុងតែជិះរថភ្លើងពិសេស ដែលគ្មានបង្អួចដូច្នេះដែរ។
VPN tunnels ឬ ច្រកផ្លូវ ដែល VPN ប្រើប្រាស់គឺត្រូវបានការពារសកម្មភាពឯកជនរបស់អ្នកតាមរយៈការប្រើប្រាស់កូដនីយកម្ម(Encryption)។
តើ VPN ដំណើរការយ៉ាងដូចម្តេចអោយប្រាកដ?
កម្មវិធី NordVPN លាក់អាសយដ្ឋាន IP និងសកម្មភាពអនឡាញរបស់អ្នកពីជនមិនល្អ ដោយកំណត់ចរាចរណ៍(Traffic) របស់អ្នកតាមរយៈម៉ាស៊ីនមេ VPN ដែលបានធ្វើ កូដនីយកម្ម(Encryption) ។ នេះមានន័យថាសកម្មភាពលើអ៊ីនធឺណិតរបស់អ្នកត្រូវបានរក្សាទុកដោយសុវត្ថិភាព និងឯកជនពីភាគីទីបី ឬ អ្នកណាក៏ដោយដែលចង់តាមដានអ្វីដែលអ្នកកំពុងធ្វើនៅលើអ៊ីនធឺណិត។
នេះគឺជាសេណារីយ៉ូមួយចំនួនដែលអ្នកគួរតែចាប់អារម្មណ៌ ហើយក៏ជាសកម្មភាពដែលបញ្ញាក់ថា អ្នកគួរតែត្រូវប្រើប្រាស់ VPN ដើម្បីការពារ.
- ប្រើប្រាស់ Wifi សាធារណៈ ប្រសិនបើអ្នកជាមនុស្សដែលតែងតែប្រើប្រាស់ សេវា Wifi តាមរយៈទីតាំង ឬ កន្លែងដែលមិនស្គាល់ ឬ ទីតាំងសាធារណៈ អ្នកគួរតែប្រើប្រាស់ VPN ដើម្បីបន្ថែមសុវត្ថិភាព នឹងដើម្បីការពារសកម្មភាព អនឡាញរបស់អ្នក ព្រោះថា Wifi សាធារណៈ មួយចំនួច អាចជាអន្ទាក់ដែលក្រុម Hacker បានរៀបចំទុកដើម្បីលួចទិន្នន័យផ្សេងៗរបស់អ្នក។
- VPN ក៏អាចជួយអោយអ្នកចំណេញលុយខ្លះពីការទិញទំនិញអនឡាញ មានហាងអនឡាញខ្លះ មានការបញ្ចុះតម្លៃខុសគ្នាទៅតាមប្រទេសរបស់អ្នកប្រើប្រាស់ ដូច្នេះហើយ VPN អាចលាក់ទីតាំងជាក់លាក់របស់អ្នក ហើយកំណត់ទីតាំងថ្មីមួយ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសណាមួយ។
- ដើម្បីរក្សារការពារ ទិន្នន័យអោយមានសុវត្ថិភាព VPN អាចជួយអោយទិន្នន័យសំខាន់ៗរបស់អ្នក មានសុវត្តិភាពពីជនមិនល្អ ដូច្នេះហើយប្រសិនបើទិន្នន័យ ឬ សកម្មភាពអនឡាញរបស់អ្នកសំខាន់បំផុតសម្រាប់អ្នក នោះគួរតែប្រើប្រាស់ VPN ទើបជាការល្អ។
តើការប្រើប្រាស់ VPN ស្របច្បាប់ដែរឬទេ?
VPNs គឺស្របច្បាប់នៅក្នុងប្រទេសភាគច្រើន។ ទោះយ៉ាងណាក៏ដោយ ប្រទេសមួយចំនួនដូចជា ចិន អ៊ីរ៉ង់ និងរុស្ស៊ី គ្រប់គ្រង ឬហាមឃាត់ការប្រើប្រាស់ VPNs។ ខ្ញុំបានដកស្រង់ប្រទេសមួយចំនួនពីគេហទំព័រ NordVPN ដែលប្រទេសទាំងនោះចាត់ទុកថាការប្រើប្រាស់ VPN ជារឿងមិនស្របច្បាប់។
ប្រសិនបើអ្នកចាប់អារម្មណ៌ស្វែងយល់បន្ថែម ឬ ចង់ជាវសេវាកម្ម VPN នេះលោកអ្នកអាចប្រើប្រាស់កម្មវិធីបញ្ចុះតម្លៃខាងក្រោមនេះបាន។
