ពេញនិយម

Evil Dead Burn សម្រាប់អ្នកដែលចូលចិត្តរឿងបែបរន្ធត់ ភ្ញាក់ផ្អើល និងព្រឺព្រួចអ្នកមិនគួររំលងភាពយន្តមួយនេះទេ

រឿង “Evil Dead Burn” (២០២៦) គឺជាវគ្គថ្មីចុងក្រោយបង្អស់នៃស្រឡាយភាពយន្តរន្ធត់ដ៏ល្បីល្បាញ Evil Dead ដែលគ្រោងនឹងចាក់បញ្ចាំងជាផ្លូវការនៅតាមរោងភាពយន្តនាខែកក្កដា ឆ្នាំ២០២៦ នេះហើយ។

សាច់រឿងសង្ខេប (Plot)

សាច់រឿងផ្តោតលើស្ត្រីម្នាក់ដែលទើបតែបាត់បង់ប្តីជាទីស្រឡាញ់។ ដោយសារតែមានទុក្ខក្រៀមក្រំខ្លាំង នាងបានធ្វើដំណើរទៅស្នាក់នៅផ្ទះដ៏ដាច់ស្រយាលមួយរបស់គ្រួសារខាងប្តី ដើម្បីស្វែងរកភាពស្ងប់ចិត្ត និងការលួងលោមផ្លូវចិត្ត។

ប៉ុន្តែរឿងរ៉ាវមិនបានដូចបំណងឡើយ! គ្រួសារនោះបានរកឃើញសៀវភៅមន្តអាគមខ្មៅ (Necronomicon) ហើយបានដាស់ព្រលឹងខ្មោចបិសាចអាក្រក់មកវិញ។ ព្រលឹងបិសាចនោះបានចូលសណ្ឋិតក្នុងខ្លួនសមាជិកគ្រួសារម្តងម្នាក់ៗ បំប្លែងពួកគេឲ្យទៅជា “Deadites” (ខ្មោចបិសាចសាហាវឃោរឃៅដែលចូលចិត្តសើចចំអក និងធ្វើទារុណកម្ម)។ ពីការជួបជុំជួយសម្រាលទុក្ខគ្រួសារ បែរជាក្លាយជា “ការជួបជុំនរក” ទៅវិញ។ អ្វីដែលកាន់តែរន្ធត់ គឺនាងបានដឹងថាពាក្យសច្ចាប្រណិធានស្នេហាកាលពីនៅរស់ វានៅតែបន្តតាមលងបន្លាច ទោះបីជាស្លាប់ទៅហើយក៏ដោយ។

[movie_card id=”1212763″]

អត្ថបទផ្សេងទៀត

បណ្តាញសង្គម