នៅពេលដែលយើងនិយាយអំពី បង្កើតប្លក់ ជាមួយ WordPress ប្រហែលជាអ្នកបានឃើញមនុស្សនៅជុំវិញ ឬ មនុស្សដែលអ្នកស្គាល់ទាំងនោះដែលសរសេរប្លក់អំពីចំណូលចិត្ត និងចង់ចូលរួមមានប្លក់សម្រាប់សរសេរដូចគេដែរមែនទេ? ឬប្រហែលជាអ្នកគ្រាន់តែចូលចិត្ក ការចែករំលែកគំនិតរបស់អ្នកជាមួយមនុស្សមកពីជុំវិញពិភពលោក? ការមានប្លក់មួយនាសម័យនេះ វាមិនមែនត្រឹមតែជាកន្លែងចែករំលែកគំនិត ឬ បទពិសោធន៌ទៀតនោះទេ ប្លក់នាសម័យនេះក៏អាចរកចំណូលអោយម្ចាស់បានដែរ ប្រសិនបើយើងចំណាយពេលវេលា គ្រប់គ្រាន់សម្រាប់ធ្វើវាអោយបានជាក់លាក់។
ជាពិសេសប៉ុស្តផ្សេងនៅក្នុងប្លក់របស់ខ្ញុំនេះ ក៏បានចែករំលែកច្រើនអំពីវីធីប្រើប្លក់ដើម្បីអោយរកចំណូលបន្ថែមអោយយើងបាន អ្នកទាំងអស់គ្នាអាចមើលតាមបណ្តាប៉ុស្តផ្សេងៗបាន។ ខ្ញុំនិងព្យាយាមប្រាប់អោយបានលំអិតអំពីការ បង្កើតប្លក់ នេះតាមដែលអាចធ្វើបាននៅក្នុងទំព័រនេះ ដើម្បីអោយអ្នកអានទាំងអស់គ្នាអានចប់ហើយ គឺអាចបង្កើតប្លក់មួយបានដោយជោគជ័យតែម្តង។
ត្រៀមរួចហើយ? តោះចាប់ផ្តើម…
មានសំនួរមែនទេ? ច្បាស់ជាមានដូច្នេះខ្ញុំសូមចែករំលែកសំនួរដែលមានគេសួររួចមកហើយជាច្រើន ជាពិសេសអ្នកដែលមានបំណងចង់បង្កើតប្លក់ដូចជាអ្នក។
តើការចាប់ផ្តើម បង្កើតប្លក់ យើងត្រូវចំណាយពេលប៉ុន្មាន?
ត្រង់សំនួរនេះ បើនិយាយពីបច្ចេកទេស សម្រាប់តំឡើងនិងរៀបចំប្លក់មួយអោយដំណើរការ យើងចំណាយពេលប្រហែលតែ ២០ ទៅ ៣០នាទីប៉ុណ្ណោះ! តិចពេក? មិនជឿ? ត្រង់ចំនុចនេះគឺនិយាយតែបច្ចេកទេសតំឡើងតែប៉ុណ្ណោះ មិនបានរាប់បញ្ចូល ការដាក់បញ្ចូលព័ត៌មានផ្សេងៗ និងការរៀបចំប្លក់របស់អ្នកនោះទេ។ ហើយការរៀបចំប្លក់ ដែលអាចមានដូចជា រៀបចំទំព័រ រៀបចំព័ត៌មានទូរទៅ សរុបទៅប្រហែល ២ ទៅ ៣ សប្តាហ៍ ឬ អាច ១ខែតាមប្រភេទព័ត៌មានរបស់ម្ចាស់ប្លក់រៀងៗខ្លួន។

បង្កើតប្លក់ ចំណាយលុយឬទេ? ហើយប្រសិនបើចំណាយតើថ្លៃឬទេ?
បង្កើតប្លក់ ជាមួយ WordPress អាចចាប់ផ្តើម Free ដោយមិនអស់លុយក៏បាន ក៏ប៉ុន្តែវាមិនមែនជាអ្វីដែលខ្ញុំ ណែនាំអោយអ្នកទាំងអស់គ្នាធ្វើនោះទេ។ ការប្រើរបស់គេដោយមិនបង់លុយ អ្នកទាំងអស់គ្នានិងមិនមែនជាម្ចាស់ប្លក់នោះមួយរយភាគរយទេ។
មកដល់ត្រង់ចំណុចនេះយើងនិយាយពីការ បង្កើតប្លក់ មួយដែលយើងគ្រប់គ្រងទាំងស្រុងទាំង Domain និង Hosting ហើយតំលៃនៃការទិញ Hosting គឺខុសៗគ្នាតាមតម្រូវការរបស់យើងជាអ្នកប្រើប្រាស់។ ដែលតំលៃសម្រាប់ Hosting ជាទូរទៅសម្រាប់កញ្ចប់ Share Hosting គឺអាចចាប់ផ្តើមពី ២ដុល្លារ ឡើងទៅក្នុងមួយខែ។ ហើយចំពោះតំលៃរបស់ Domain អាចមួយឆ្នាំ ១០ដុល្លារ ទៅ ៣០ដុល្លារ ក្នុងមួយឆ្នាំ តាមឈ្មោះរបស់ Domain។ Domain ខ្លះឈ្មោះល្អពេញនិយមមានតំលៃថ្លៃ អាចឈានដល់រាប់ម៉ឺនដុល្លារក៏មាន។
តោះសរុបចំណាយ:
- Domain អាចនិយាយបានថា ចំណាយប្រហែល ១៥ដុល្លារក្នុងមួយឆ្នាំ
- Hosting គឺជាកន្លែងសម្រាប់ផ្ទុកឯកសារប្លក់របស់អ្នក ចំណាយប្រហែល ៧០ដុល្លារ ទៅ ១៧០ដុល្លារក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថាតំលៃខាងលើ មិនមែនជាតំលៃប្រាកដនោះទេ ព្រោះតំលៃនិងប្រែប្រួលជាក់នៅពេលដែលអ្នកទិញផ្ទាល់ ព្រោះកញ្ជប់ Hosting មានតំលៃខុសគ្នា។
ប្រសិនបើមាន FREE BLOG ហើយតើចាំបាច់អីចំណាយលុយទិញ Domain & Hosting ធ្វើអីទៀត?
ចំពោះប្រភេទប្លក់ឥតគិតថ្លៃ គឺអ្នកអាចប្រើបានប្រសិនបើអ្នកគ្រាន់តែបង្កើតប្លក់នោះ សម្រាប់តែជាការសរសេរធម្មតាៗតាមចំណង់ចំណូលចិត្ត ហើយមិនខ្វល់រឿងរកលុយពីប្លក់នោះ។ ប៉ុន្តែការពិតអ្នកមិនមាន Featured ឬ Functions ល្អៗមកប្រើដើម្បីគ្រប់គ្រងប្លក់របស់អ្នកបាននោះទេ ហើយប្រសិនបើ ពេលណាមួយដែល ប្លក់នោះគេបិទអ្នកនឹងបាត់បង់ប្លុករបស់អ្នក។
ដូច្នេះប្រសិនបើអ្នកចង់រកប្រាក់ពីប្លុករបស់អ្នក ដាក់ទុនចំណាយបន្តិចទៅសាកមួយឆ្នាំសិនក៏បានព្រោះពេលទិញ Hosting គេនិងអនុញ្ញាតិ្តអោយយើងរើសយក ១ឆ្នាំ ២ឆ្នាំ ឬ ៣ឆ្នាំ ក៏បាន។
អ្វីដែលពិសេស តាមបណ្តាក្រុមហ៊ុនលក់ Hosting ខ្លះ គេមាន Free Domain ឬ ផ្តល់ប្រព័ន្ធការពារសុវត្ថិភាពដល់ប្លក់របស់យើងថែមទៀតផង ហើយខ្លះទៀត ថែមទាំងផ្តល់សេវា រក្សាទុកប្លក់យើងជារៀងរាល់ថ្ងៃថែមទៀតផង (Daily Backup).
បង្កើតប្លក់ជាមួយ WordPress អ្នកត្រូវការដំបូងគេគឺ Domain & Hosting
យើងចូលទៅកាន់វេបសាយ Hostinger ដែលជាវេបសាយផ្តល់សេវាកម្មលក់ Domain និង Hosting ហើយជាមួយ Hostinger តំលៃក៏សមរម្យសម្រាប់អ្នកទើបតែចាប់ផ្តើមបង្កើតវេបសាយ។ ជាមួយ Hostinger ជាពិសេសផ្ទៃ Dashboard ស្អាត ងាយស្រួលប្រើ និងមាន ជម្រើស Options ផ្សេងៗទៀតជាច្រើនសម្រាប់គ្រប់គ្រង់វេបសាយរបស់យើង។

ក្រោយពីចូលមកដល់ទំព័រដំបូងនៃវេបសាយ Hostinger ហើយ! យើងអាចមើលព័ត៌មានផ្សេងៗទៀត ប្រសិនបើយើងចង់ដឹងពីសេវាកម្មរបស់ក្រុមហ៊ុននេះ ឬ មួយយើងដាក់ Mouse នៅលើ Hosting Menu ហើយយើងនិងឃើញមានជម្រើស ៣ សម្រាប់យើង:

- ទីមួយ: Shared Hosting: គឺមានវេបសាយដទៃទៀតជាច្រើនប្រើប្រាស់ម៉ាស៊ីនមេ(Single Server) តែមួយជាមួយអ្នក។ ជាធម្មតាអ្នកមិនដឹងថានរណាខ្លះ ឬគេហទំព័រណាមួយ ដែលអ្នកកំពុងប្រើម៉ាស៊ីនមេជាមួយនោះទេ។ ការប្រើ Shared Hosting គឺល្អបំផុតតម្លៃថោកនិងសន្សំសំចៃបំផុតសម្រាប់តម្រូវការរបស់អ្នកចាប់ផ្តើមដំបូង។ ទោះយ៉ាងណាក៏ដោយតម្លៃថោកសមរម្យពិតមែន តែការប្រើប្រាស់ក៏ត្រូវបានកំណត់ដែរ មិនសូវទូលំទូលាយនោះទេ។
- ទីពីរ: Website Builder: Hostinger បង្កើតជម្រើសនេះឡើងសម្រាប់អោយអ្នកដែល មិនមានជំនាញក្នុងការបង្កើតវេបសាយសោះតែម្តង ដោយWebsite Builder មានទម្រង់ ឬ ហៅថាគំរូវេបសាយស្រាប់ៗ អោយយើងជ្រើសរើសតែម្តង ហើយយើងអាចកែប្រែបន្ថែមដោយងាយ ដើម្បីតម្រូវតាមបែបបទរបស់យើង។
- ទីបី: WordPress Hosting: ជម្រើសនេះ ល្អបំផុតសម្រាប់អ្នកចង់ចាប់ផ្តើមវេបសាយជាមួយ WordPress ដោយ Hostinger បានដាក់ចំនុចពិសេសៗ សម្រាប់កញ្ចប់ WordPress Hosting មួយនេះដូចជា សុវត្ថិភាព, ល្បឿន, ការរក្សារវេបសាយយើងទុកជារៀងរាល់ថ្ងៃ ក្រែងថ្ងៃណាមានបញ្ហាយើងនិងអាចយកវេបសាយបានមកវិញដោយងាយ(Daily Backups)។

សម្រាប់ជំរើសទាំងបីរខាងលើ លោកអ្នកអាចចូលទៅមើលព័ត៌មានបន្ថែមលំអិតពីភាពខុសគ្នាបានច្បាស់។ ហើយអ្នកអាចប្រៀបធៀបបានទៀត រវាងកញ្ចប់ទាំងបី មុននិងសម្រេចចិត្តថាយកមួយណា។ ក៏ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំណែនាំអោយជ្រើសរើសជំរើស WordPress Hosting ដោយសារគេហទំព័ររបស់ខ្ញុំប្រើប្រាស់ WordPress ដូច្នេះជាមួយនិងជម្រើសនេះ វាផ្តល់អោយខ្ញុំនៅប្រយោជន៌ជាច្រើនដែលល្អសម្រាប់គ្រប់គ្រង WordPress។
ខាងក្រោមនេះគឺជា វីដេអូបង្ហាញអំពី Options សម្រាប់ Website Builder។
ក្រៅពី Hostinger Hosting អ្នកក៏អាចប្រើប្រាស់ ឬ ជ្រើសរើសក្រុមហ៊ុនផ្សេងៗទៀតក៏បាន មានច្រើនណាស់ដែលអាចផ្តល់សេវាដូចគ្នានេះ តែអ្វីដែលខុសគ្នាភាគច្រើនទៅលើ Options និងសេវាកម្ម ជាពិសេសបំពាក់ជាមួយកម្មវិធី Ai, ឬ Plugin ជំនួយនានា។ លោកអ្នកអាចសាកល្បងប្រើប្រាស់ ២ ទៅ ៣ ក្រុមហ៊ុនផ្សេងៗគ្នាក៏បានដើម្បី ជ្រើសរើសអ្វីដែលល្អមួយ។