ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទំលាក់លុយរាប់ពាន់លានលើបច្ចេកវិទ្យា AI៖ នេះជាចំណុចសំខាន់ៗ ៣ យ៉ាងដែលយើងបានដឹង!

Fiverr Pro

ថ្ងៃនេះខ្ញុំបានអានអត្ថបទមួយដែលបានចេញផ្សាយដោយ គេហទំព័រ BBC News, អត្ថបទដែលគួរអោយចាប់អារម្មណ៌នោះបានផ្សាយអំពីការវិនិយោគ និងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ គេហទំព័រខាងលើបាន បង្ហាញថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សពិភពលោកដូចជា Microsoft, Meta, Google, Apple និង Amazon បានចេញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនទៅកាន់ទីផ្សារភាគហ៊ុន Wall Street។ ចំណុចរួមមួយដែលក្រុមហ៊ុនទាំងអស់បានបង្ហាញ គឺពួកគេនៅតែបន្តចំណាយលុយយ៉ាងមហាសាលទៅលើការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលពិភពលោកយើងកំពុងតែចាប់អារម្មណ៌យ៉ាងខ្លាំង ក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។

ប៉ុន្តែតើការវិនិយោគរាប់ពាន់លានដុល្លារនេះបានផ្តល់ផលអ្វីខ្លះ? នេះជាចំណុចសំខាន់ៗ ៣ ដែលអ្នកវិភាគបានកត់សម្គាល់ឃើញ៖

១. AI Chatbot និងឧបករណ៍​បច្ចេកវិទ្យា AI នៅតែមិនទាន់បង្កើតប្រាក់ចំណេញបានច្រើននៅឡើយ

ចាប់តាំងពី OpenAI បញ្ចេញ ChatGPT មក ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានប្រជែងគ្នាបង្កើត Chatbot ផ្ទាល់ខ្លួន ដូចជា Meta AI, Google Gemini, Amazon Rufus និងការអភិវឌ្ឍ Siri របស់ Apple ជាដើម។

ទោះជាយ៉ាងណា ឧបករណ៍ AI ទាំងនេះចំណាយដើមទុនផលិត និងដំណើរការខ្ពស់ណាស់ ប៉ុន្តែមិនទាន់អាចរកប្រាក់ចំណូលមកវិញបានច្រើននោះទេ។ ជាក់ស្តែង Google និង Meta បានចំណាយលុយលើ AI ច្រើនរហូតធ្វើឲ្យលំហូរសាច់ប្រាក់ (Free Cash Flow) របស់ពួកគេធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន។ Google ថែមទាំងជួបស្ថានភាពចំណាយលើសចំណូលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន ខណៈការងារ AI របស់ Meta ត្រូវខាតបង់ជិត ៩ ពាន់លានដុល្លារ ត្រឹមឆមាសទី១ ឆ្នាំនេះ។

២. អ្នកវិនិយោគចង់បាន «លទ្ធផលជាក់ស្តែង» មិនមែនគ្រាន់តែជា «គម្រោងអនាគត»

អ្នកវិនិយោគនៅ Wall Street ឈប់ចង់ស្តាប់ការសន្យាអនាគតហើយ ពួកគេចង់ឃើញប្រាក់ចំណេញភ្លាមៗ។

Meta៖ ភាគហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីលោក Mark Zuckerberg ប្រកាសពីគម្រោងបង្កើត AI ថ្មីៗដោយមិនទាន់មានកាលបរិច្ឆេទរកប្រាក់ច្បាស់លាស់ ប៉ុន្តែបានកើនឡើងការចំណាយលើ AI រហូតដល់ជាង ១៤០ ពាន់លានដុល្លារនៅឆ្នាំនេះ។

Microsoft & Amazon៖ ផ្ទុយទៅវិញ ភាគហ៊ុនរបស់ Microsoft និង Amazon បានកើនឡើងខ្ពស់ ដោយសារពួកគេអាចបង្ហាញថា ការវិនិយោគលើ AI របស់ខ្លួនចាប់ផ្តើមហុចផល និងបង្កើតចំណូលពិតប្រាកដត្រឡប់មកវិញ។

៣. តម្រូវការរបស់អ្នកប្រើប្រាស់លើបច្ចេកវិទ្យាថ្មីៗនៅតែមានខ្ពស់

ទោះបីជា AI មិនទាន់ផ្លាស់ប្តូរពិភពលោកទាំងស្រុងដូចការរំពឹងទុកក៏ដោយ ប៉ុន្តែប្រជាជនជុំវិញពិភពលោកនៅតែស្រមៃចង់បាន និងប្រើប្រាស់បច្ចេកវិទ្យា AI យ៉ាងច្រើន៖

Google Gemini៖ បច្ចុប្បន្នមានអ្នកប្រើប្រាស់សកម្មរហូតដល់ ៩៥០ លាននាក់ក្នុងមួយខែ (កើនឡើង ៣ដង ធៀបនឹងឆ្នាំមុន)។

Apple៖ ឧបករណ៍ Mac, iPhone និង iPad ជំនាន់ថ្មីៗ លក់ដាច់ខ្លាំងលើសការរំពឹងទុក។ លើសពីនេះ Apple កំពុងត្រៀមធ្វើបច្ចុប្បន្នភាព Siri ថ្មីដោយសហការជាមួយ Google Gemini ហើយលោក Tim Cook បានទម្លាយថា Apple អាចនឹងគិតថ្លៃសេវា (Charge fee) ចំពោះអ្នកដែលចង់ប្រើប្រាស់មុខងារ Siri AI ពិសេសៗក្នុងកម្រិតខ្ពស់។

បច្ចេកវិទ្យា AI

ខ្ញុំបានបានដកស្រង់អត្ថបទនេះ និងសម្រួលចេញពីរបាយការណ៍ព័ត៌មានបច្ចេកវិទ្យារបស់សារព័ត៌មាន BBC News ដែលជាគេហទំព័រ ព័ត៌មានរបស់ស្ថាប័នផ្សព្វផ្សាយសាធារណៈចក្រភពអង់គ្លេស (British Broadcasting Corporation – BBC) ដែលជាប្រភពព័ត៌មានដ៏ធំ និងចាស់ជាងគេមួយនៅលើពិភពលោក។

SourceBBC News

LEAVE A REPLY

Please enter your comment!
Please enter your name here

For security, use of CloudFlare's Turnstile service is required which is subject to the CloudFlare Privacy Policy and Terms of Use.

snow-teeth

អត្ថបទផ្សេងទៀត

ពេញនិយម

អត្ថបទចុងក្រោយ