OpenAI ប្រកាសបច្ចុប្បន្នភាពធំ៖ ដាក់ GPT-5.6 Luna ជា Default សម្រាប់ Free Users ជាមួយឧបករណ៍ Reasoning កាន់តែឆ្លាតវៃ

Fiverr Pro

ក្នុងគោលបំណងពង្រីកការចូលប្រើប្រាស់បច្ចេកវិទ្យា AI ជំនាន់ថ្មីឱ្យកាន់តែទូលំទូលាយ OpenAI បានប្រកាសពីការផ្លាស់ប្តូរ និងការអាប់ដេតដ៏សំខាន់នៅលើកម្មវិធី ChatGPT។ ចំណុចលេចធ្លោជាងគេនៃការអាប់ដេតនេះ គឺការដាក់បញ្ចូល GPT-5.6 Luna ជាម៉ូដែលលំនាំដើម (Default Model) សម្រាប់អ្នកប្រើប្រាស់គម្រោង Free និង Go ដោយជំនួស GPT-5.5 Instant ដែលធ្លាប់ប្រើពីមុន។

ការផ្លាស់ប្តូរនេះគឺជាជំហានដ៏ធំមួយសម្រាប់អ្នកប្រើប្រាស់ទូទៅដែលមិនបានបង់ប្រាក់ ដោយសារវាផ្តល់នូវបទពិសោធន៍សន្ទនាកាន់តែរលូន និងមានសមត្ថភាពខ្ពស់ជាងមុន ដោយមិនចាំបាច់ចំណាយលើគម្រោងសេវាកម្មប្រចាំខែឡើយ។

អ្វីខ្លះដែលប្លែកសម្រាប់អ្នកប្រើប្រាស់ Free និង Go?

ក្រៅពីការផ្លាស់ប្តូរទៅប្រើ GPT-5.6 Luna ហើយនោះ ក្រុមហ៊ុននេះក៏បានលុបចោលការកំណត់ដែនកំណត់ (Rate Limits) លើការជជែកជាអក្សរផងដែរ។ នេះមានន័យថា អ្នកប្រើប្រាស់គម្រោង Free និង Go នឹងអាចធ្វើការផ្ញើសារជជែកជាអក្សរបានដោយ គ្មានដែនកំណត់ (Unlimited Text Chats) ទៀតឡើយ។

លើសពីនេះទៅទៀត ក្រុមហ៊ុន AI នេះក៏រៀបនឹងដាក់ឱ្យប្រើប្រាស់មុខងារថ្មីមួយឈ្មោះថា “Think Button” នៅសប្តាហ៍ខាងមុខទៀត។ មុខងារនេះត្រូវបានរចនាឡើងដើម្បីជួយដោះស្រាយសំណួរ ឬបញ្ហាស្មុគស្មាញ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចុចជ្រើសរើសឱ្យ AI ចំណាយពេលគិតគូរ និងពិចារណាបានជ្រៅជាងមុន មុននឹងផ្តល់ចម្លើយ។ មិនថាតែការដោះស្រាយលំហាត់គណិតវិទ្យាពិបាកៗ ការវិភាគទិន្នន័យ ការសរសេរ Code ឬបញ្ហាដែលត្រូវការហេតុផលច្រើនជំហាននោះទេ ប៊ូតុង Think នេះនឹងជួយឱ្យអ្នកទទួលបានចម្លើយដែលមានការគិតគូរយ៉ាងល្អិតល្អន់។

ចំណាំ៖ ទោះបីជាការជជែកជាអក្សរត្រូវ បានបើកឱ្យប្រើដោយមិនកំណត់ក៏ដោយ ប៉ុន្តែការប្រើប្រាស់មុខងារដែលតម្រូវអោយប្រើប្រាស់ធនធានប្រព័ន្ធគិតគូខ្ពស់ ដូចជាការបង្ហោះឯកសារ (File Uploads) ការបង្កើតរូបភាព និងឧបករណ៍ផ្សេងៗទៀត នៅតែមានការកំណត់ដដែល ហើយប្រសិនបើប្រើលើសកំណត់គឺត្រូវបង់លុយ។

OpenAI

បង្កើនភាពត្រឹមត្រូវ និងការគ្រប់គ្រងសម្រាប់អ្នកប្រើ Plus និង Pro

សម្រាប់អ្នកប្រើប្រាស់គម្រោង Plus និង Pro វិញ ក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាព GPT-5.6 Sol ដោយផ្តោតយ៉ាងសំខាន់ទៅលើ ភាពត្រឹមត្រូវនៃព័ត៌មាន (Factual Reliability)។

GPT-5.6 Sol ថ្មីនេះត្រូវបានកែសម្រួលដើម្បីដោះស្រាយបញ្ហា AI អែបអប ឬយល់ស្របតាមអ្នកប្រើប្រាស់ដោយងងឹតងងុល។ ប្រសិនបើអ្នកប្រើប្រាស់មានការយល់ច្រឡំ ឬមានការសន្មត់មិនត្រឹមត្រូវ AI នឹងមិនរអើលយល់ស្របតាមទៀតទេ ប៉ុន្តែវានឹងជួយកែតម្រូវព័ត៌មានពិតប្រាកដ និងឆ្លើយតបយ៉ាងចំៗ ព្រមទាំងកាត់បន្ថយព័ត៌មានលម្អិតមិនចាំបាច់។ វាមានប្រសិទ្ធភាពខ្ពស់លើការផ្ទៀងផ្ទាត់កាលបរិច្ឆេទ លេខតួលេខ ប្រភពព័ត៌មាន និងលក្ខខណ្ឌច្បាប់ផ្សេងៗ។

ជាមួយគ្នានេះផងដែរ មុខងារ Reasoning Slider ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Plus និង Pro អាចកែសម្រួលកម្រិតនៃការគិតរបស់ AI តាមតម្រូវការ៖

  • Low Reasoning: សម្រាប់ការឆ្លើយតបរហ័សទាន់ចិត្ត។
  • High Reasoning: សម្រាប់ការវិភាគបែបស្មុគស្មាញ និងស៊ីជម្រៅ។

បទពិសោធន៍ប្រើប្រាស់កាន់តែរលូន

ដើម្បីឱ្យការប្រើប្រាស់មានភាពស្របគ្នា ក្រុមហ៊ុនបានតម្រឹមសម្លេង (Tone) និងទម្រង់នៃការឆ្លើយតបរវាង Instant និង Thinking ឱ្យមានភាពរលូន និងស្របគ្នានៅលើគ្រប់ឧបករណ៍ ទាំងនៅលើ Web, iOS, iPadOS និង macOS។ ទោះជាយ៉ាងណា ក្រុមហ៊ុន AI នេះក៏បានបញ្ជាក់ថា ការអាប់ដេត ChatGPT ទាំងនេះ នឹងមិនប៉ះពាល់ដល់ GPT-5.6 Sol ដែលប្រើប្រាស់នៅក្នុងឧបករណ៍របស់អ្នកអភិវឌ្ឍន៍ដូចជា Work ឬ Codex នោះឡើយ។

សរុបមក ការផ្លាស់ប្តូរនេះបង្ហាញពីទិសដៅច្បាស់លាស់របស់ OpenAI ក្នុងការធ្វើឱ្យ AI កាន់តែងាយស្រួលចូលប្រើសម្រាប់សាធារណជន ខណៈពេលដែលផ្តល់ឧបករណ៍បញ្ជាកាន់តែមានប្រសិទ្ធភាពសម្រាប់អ្នកប្រើប្រាស់កម្រិតអាជីព។

snow-teeth

LEAVE A REPLY

Please enter your comment!
Please enter your name here

For security, use of CloudFlare's Turnstile service is required which is subject to the CloudFlare Privacy Policy and Terms of Use.

អត្ថបទផ្សេងទៀត

ពេញនិយម

រឿងរ៉ាវពិតរបស់ Hetty Green៖ ស្ត្រីមានបំផុតនៅអាមេរិក និងជា «ធ្មប់នៃវិថី Wall Street»

រឿងរ៉ាវ

ដំណឹងដ៏គួរឲ្យសោកស្តាយ៖ ទីបញ្ចប់នៃអាណាចក្រគេហទំព័រមើលកុន Cineby

បច្ចេកវិទ្យា

វេបសាយទាញយករូបភាព និងវីដេអូ ឥតគិតថ្លៃ គុណភាពខ្ពស់ទាំង ៣ ដែលអ្នកបង្កើតមាតិកាមិនគួររំលង

បច្ចេកវិទ្យា

អត្ថបទចុងក្រោយ

ចំណុចខ្លាំងទាំង 4 ដែលធ្វើឱ្យ John Ternus អាចដឹកនាំ Apple ក្នុងយុគសម័យ AI ដ៏អស្ចារ្យ

រឿងរ៉ាវ

ដំណឹងដ៏គួរឲ្យសោកស្តាយ៖ ទីបញ្ចប់នៃអាណាចក្រគេហទំព័រមើលកុន Cineby

បច្ចេកវិទ្យា

រឿងរ៉ាវពិតរបស់ Hetty Green៖ ស្ត្រីមានបំផុតនៅអាមេរិក និងជា «ធ្មប់នៃវិថី Wall Street»

រឿងរ៉ាវ

Instagram Marketing 2026៖ តើ Instagram នៅតែមានប្រយោជន៍សម្រាប់ Marketing ឬទេ?

បណ្តាញសង្គម

ខ្សែភាពយន្ត AI ដំបូងគេ Hell Grind៖ បង្កើតដោយ AI ទាំងស្រុង និងកំពុងបើកទ្វាទៅកាន់អនាគតថ្មីនៃឧស្សាហកម្មភាពយន្ត

ភាពយន្ត

Comfort Kills Growth: 5 វិធីងាយៗដើម្បីបោះជំហានចេញពី Comfort Zone របស់អ្នក

ការបំផុសគំនិត