ដៃគូដែលអាចទុកចិត្តបាន សម្រាប់ការបោះពុម្ពខ្នាតធំ និងសម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្ម

នៅក្នុងយុគសម័យដែលមានការប្រកួតប្រជែងផ្នែកអាជីវកម្ម ការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព និងសោភ័ណភាព គឺជាកត្តាគន្លឹះក្នុងការទាក់ទាញអតិថិជន។ ប្រសិនបើលោកអ្នកកំពុងស្វែងរកសេវាកម្មបោះពុម្ពដែលមានគុណភាពខ្ពស់ និងសេវាកម្មរហ័សទាន់ចិត្ត MisterD Printing គឺជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់អាជីវកម្មរបស់លោកអ្នក។

បោះពុម្ពខ្នាតធំ

ការជ្រើសរើសប្រើប្រាស់បដាខ្នាតធំ (Large Format PVC/Vinyl Banner) សម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្ម គឺដោយសារតែវាផ្តល់នូវអត្ថប្រយោជន៍ចម្បងៗ និងមានប្រសិទ្ធភាពខ្ពស់ដូចខាងក្រោម៖

  • ទាក់ទាញភ្នែកពីចម្ងាយ (High Visibility)៖ ដោយសារតែវាមានទំហំធំ និងពណ៌ស្រស់ច្បាស់ វាអាចធ្វើឱ្យអ្នកដំណើរ ឬអតិថិជនដែលបើកបរឆ្លងកាត់ងាយនឹងមើលឃើញ និងចាប់អារម្មណ៍ភ្លាមៗ ទោះបីជាស្ថិតនៅចម្ងាយឆ្ងាយក៏ដោយ។
  • ភាពធន់ខ្ពស់ និងសន្សំសំចៃ (Durability & Cost-Effective)៖ សាច់បដាប្រភេទ PVC ឬ Vinyl មានភាពស្វិត មិនងាយរហែក និងអាចធន់នឹងកម្តៅថ្ងៃ ទឹកភ្លៀង ឬខ្យល់ខ្លាំងបានយ៉ាងល្អ។ វាជាការវិនិយោគម្តង តែអាចប្រើប្រាស់ផ្សព្វផ្សាយបានរាប់ខែ ឬរាប់ឆ្នាំ ដែលចំណាយតិចជាងការផ្សាយពាណិជ្ជកម្មតាមបែបឌីជីថលមួយចំនួន។
  • ពង្រឹងការចងចាំម៉ាកយីហោ (Brand Awareness)៖ ការដាក់បង្ហាញបដាធំៗនៅមុខហាង ឬតាមដងផ្លូវសំខាន់ៗជាប្រចាំ ជួយឱ្យមនុស្សទូទៅមើលឃើញដដែលៗ ដែលធ្វើឱ្យពួកគេងាយចងចាំឈ្មោះហាង ឡូហ្គោ និងសេវាកម្មរបស់អ្នក នៅពេលដែលពួកគេត្រូវការផលិតផលនោះ។
  • ងាយស្រួលដំឡើង និងផ្លាស់ទី (Flexibility)៖ បដាខ្នាតធំមានភាពបត់បែនខ្ពស់ ងាយស្រួលក្នុងការរមូរទុក ដឹកជញ្ជូន និងអាចយកទៅដំឡើងនៅទីតាំងផ្សេងៗគ្នាបានយ៉ាងរហ័ស មិនថាជាការចងព្យួរ បិទលើជញ្ជាំង ឬដាក់លើរោងចក្រ-ហាងទំនិញនោះទេ។
បោះពុម្ពខ្នាតធំ

យើងខ្ញុំមានជំនាញច្បាស់លាស់ក្នុងការផ្តល់ជូននូវសេវាកម្មបោះពុម្ពគ្រប់ប្រភេទ ជាពិសេសគឺការបោះពុម្ពខ្នាតធំ (Large Format Printing) ដែលរួមមាន៖

  • បោះពុម្ពបដាផ្សាយពាណិជ្ជកម្ម (PVC / Vinyl Banner)៖ ផ្តល់ជូននូវសាច់បដាដែលមានភាពធន់ខ្ពស់ជាមួយអាកាសធាតុ ពណ៌ច្បាស់ស្រស់ស្អាត មិនងាយហើរពណ៌ ដែលជួយលើកកម្ពស់អាជីវកម្មរបស់លោកអ្នកឱ្យកាន់តែលេចធ្លោ។
  • បោះពុម្ពស្ទីកគ័រ(Sticker) សម្រាប់បិទលើផលិតផល ឡូហ្គោ ឬការបិទតុបតែងទីតាំងអាជីវកម្មផ្សេងៗ ជាមួយនឹងគុណភាពកាវស្អិតបានល្អ។
  • សម្ភារៈម៉ាឃីតធីង (Marketing Materials)៖ នាមប័ណ្ណ (Name Card) ខិត្តប័ណ្ណ (Leaflet / Brochure) និងឯកសារផ្សព្វផ្សាយផ្សេងៗជាច្រើនទៀត តាមតម្រូវការ។

ហេតុអ្វីបានជាលោកអ្នកគួរជ្រើសរើសសេវាកម្មរបស់ MisterD Printing?

  1. សេវាកម្មរចនាក្រាហ្វិកជំនាញ (Graphic Design Service)៖ សម្រាប់លោកអ្នកដែលមិនទាន់មានហ្វាយរចនា (Design File) ក្រុមការងារក្រាហ្វិករបស់យើងខ្ញុំរីករាយក្នុងការផ្តល់ប្រឹក្សា និងជួយរចនារូបភាពផ្សព្វផ្សាយឱ្យស្របតាមទម្រង់អាជីវកម្ម និងទាក់ទាញបំផុត។
  2. សេវាកម្មដំឡើង និងបិទស្ទីកគ័រដល់ទីកន្លែង៖ ដើម្បីសម្រួលដល់ការងាររបស់លោកអ្នក យើងខ្ញុំមានក្រុមការងាដែលអាចរៀបចំដំឡើង និងបិទស្ទីកគ័រជូនដល់ទីតាំងផ្ទាល់ ធានាបាននូវភាពស្អាត រហ័ស និងមានរបៀបរៀបរយ។
  3. តម្លៃសមរម្យ និងសេវាកម្មដឹកជញ្ជូនរហ័ស៖ យើងខ្ញុំធានាជូននូវតម្លៃប្រកួតប្រជែងនៅលើទីផ្សារ រួមជាមួយនឹងការចាត់ចែងដឹកជញ្ជូនយ៉ាងរហ័សតាមរយៈដៃគូដឹកជញ្ជូន (ដូចជា Grab គ្រាប់ភ្នែក ឬសេវាកម្មផ្សេងៗ) ទៅដល់មុខទីតាំងរបស់លោកអ្នកផ្ទាល់។

ព័ត៌មានទំនាក់ទំនង និងទីតាំង៖ MisterD Printing មានទីតាំងស្ថិតនៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ដើម្បីទទួលបានការពិគ្រោះយោបល់លើគម្រោងបោះពុម្ព និងសម្រង់តម្លៃ សូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈ៖ Telegram: misterdaaa ឬ ចូលទៅកាន់ទំព័រហ្វេសបុក Facebook Page: MisterD Printing សម្រាប់មើលសកម្មភាពនានារបស់យើងខ្ញុំ។ តោះ!!! មានអ្វីចង់ព្រីនដែរ? ថ្ងៃនេះ? ចាប់ផ្តើមការងារជាមួយគ្នា។

snow-teeth

អត្ថបទផ្សេងទៀត

ពេញនិយម

អត្ថបទចុងក្រោយ