Facebook Down ជួបបញ្ហាលែងដំណើរការព្រមគ្នា ប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់ពាន់នាក់

នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Facebook Down និង Instagram Down ទាំងពីរគឺកំពុងជួបប្រទះបញ្ហារអាក់រអួលមិនអាចដំណើរការបាន (Down) ដែលបណ្តាលឱ្យអ្នកប្រើប្រាស់រាប់ពាន់នាក់មិនអាចចូលទៅកាន់គណនីរបស់ពួកគេបានឡើយ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា អ្នកប្រើប្រាស់ដែលព្យាយាមចូលទៅកាន់ Facebook តាមរយៈកុំព្យូទ័រ (Desktop) បានជួបប្រទះនឹងសារផ្ដល់ដំណឹងកំហុស (Error Message) ដែលបង្ហាញថា៖ «គណនីមិនអាចប្រើប្រាស់បានជាបណ្ដោះអាសន្ន។ គណនីរបស់អ្នកបច្ចុប្បន្នមិនអាចចូលប្រើប្រាស់បានទេ ដោយសារតែបញ្ហាគេហទំព័រ។ យើងរំពឹងថាបញ្ហានេះនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ។ សូមព្យាយាមម្តងទៀតក្នុងរយៈពេលពីរបីនាទីទៀត។»

Facebook and Instagram down

ទន្ទឹមនឹងនេះដែរ គេហទំព័រ DownDetector ដែលជាគេហទំព័រតាមដានការរអាក់រអួលនៃប្រព័ន្ធអ៊ីនធឺណិត ក៏បានបង្ហាញពីការកើនឡើងយ៉ាងគំហុកនៃរបាយការណ៍បណ្តឹងពីអ្នកប្រើប្រាស់ Instagram នៅព្រឹកថ្ងៃអាទិត្យនេះផងដែរ។

សូមបញ្ជាក់ថា ទាំង Facebook និង Instagram គឺពិតជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta តែមួយ។ គិតមកទល់ពេលនេះ បញ្ហានេះកំពុងស្ថិតក្នុងដំណាក់កាលតាមដាននៅឡើយ ហើយព័ត៌មានលម្អិតបន្ថែមនឹងត្រូវធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់។

Facebook and Instagram down
Hostinger

អត្ថបទផ្សេងទៀត

ពេញនិយម

អត្ថបទចុងក្រោយ