វត្តមាន បង្គួយបន្លាភ្នំ ឬបង្គួយស្នែង លើកំពូលភ្នំទំព័រ នៃដែនជម្រកសត្វព្រៃភ្នំសំកុស

Fiverr Pro

នៅក្នុងដំណើរផ្សងព្រេងកាត់ព្រៃក្រាស់នាពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកទេសចរដើរព្រៃ (Hikers) រួមជាមួយមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រទះឃើញសត្វបង្គួយដែលមានរូបរាងប្លែក និងកម្របំផុតមួយប្រភេទ ស្ថិតនៅលើតំបន់សក្តានុពលលម្ហែបៃតង នៃកំពូលភ្នំទំព័រ ដែលមានកម្ពស់រហូតដល់ ១.៥៥១ ម៉ែត្រ។ ភ្នំប្រវត្តិសាស្ត្រមួយនេះ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំសំកុស។ ក្រុមអ្នកដើរព្រៃបានបង្ហាញក្តីរំភើបជាខ្លាំង ចំពោះការជួបប្រទះសត្វបង្គួយចម្លែកនេះ ព្រោះវាជាប្រភេទជីវៈចម្រុះដែលកម្របង្ហាញខ្លួន និងមិនសូវមានអ្នកបានឃើញញឹកញាប់ដូចសត្វល្មូនដទៃឡើយ។

សត្វដ៏អស្ចារ្យនេះ ត្រូវបានគេស្គាល់ជាផ្លូវការតាមឈ្មោះវិទ្យាសាស្ត្រថា Acanthosaura ឬហៅជាភាសាអង់គ្លេសថា Mountain Horned Dragon ចំណែកឯប្រជាពលរដ្ឋ និងអ្នកជំនាញនិយមហៅជាភាសាខ្មែរថា «បង្គួយបន្លាភ្នំ»«បង្គួយស្នែង»។ លក្ខណៈសម្គាល់ពិសេសដែលធ្វើឱ្យវាក្លាយជាម្ចាស់ក្សត្រីយ៍បង្កប់ខ្លួនក្នុងព្រៃជ្រៅ គឺវត្តមានជួរបន្លាស្រួចៗដុះនៅពីលើក្បាលមើលទៅដូចជាស្នែង និងមានជួរបន្លាវែងៗដុះតម្រៀបគ្នាយ៉ាងមានរបៀបតាមបណ្តោយខ្នងរបស់វា។ កាន់តែពិសេសជាងនេះទៅទៀត ស្បែករបស់វាមានពណ៌ត្នោត ឬពណ៌ដីក្រៀម ដែលជាអាវក្រោះអំណោយផលពីធម្មជាតិ ជួយឱ្យវាអាចបន្លំខ្លួន (Camouflage) យ៉ាងមានប្រសិទ្ធភាពខ្ពស់ជាមួយមែកឈើ ឈើស្ងួត និងមជ្ឈដ្ឋានជុំវិញ ដើម្បីគេចពីសត្រូវ និងងាយស្រួលក្នុងការប្រមាញ់ចំណី។

បង្គួយបន្លាភ្នំ
រូបភាព: មន្ទីរបរិស្ថានខេត្តពោធិ៍សាត់

យោងតាមការសិក្សា ផ្លូវជីវិតរបស់បង្គួយបន្លាភ្នំ គឺចូលចិត្តរស់នៅក្នុងតំបន់ព្រៃក្រាស់ៗ លើតំបន់ភ្នំខ្ពស់ៗដែលមានសំណើមខ្ពស់ និងអាកាសធាតុត្រជាក់ត្រជំ។ ទោះបីជាវាមានរូបរាងខាងក្រៅមើលទៅគួរឱ្យខ្លាច ឬដូចជាសត្វនាគក្នុងព្រេងនិទានយ៉ាងណាក្តី ប៉ុន្តែតាមពិតទៅ ពួកវាជាសត្វស្លូតបូត មិនមានពិស ឬបង្កគ្រោះថ្នាក់ណាមួយដល់មនុស្សឡើយ ដោយរបបអាហារចម្បងរបស់វា គឺស៊ីតែសត្វល្អិតតូចៗតែប៉ុណ្ណោះ។ របកគំហើញនេះ មិនត្រឹមតែបង្កើតភាពភ្ញាក់ផ្អើលដល់អ្នកស្នេហាធម្មជាតិនោះទេ ប៉ុន្តែវាក៏ជាភស្តុតាងដ៏សំខាន់មួយដែលបង្ហាញពីភាពសម្បូរបែប និងការការរក្សាបានយ៉ាងល្អនូវប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ផងដែរ។

749330414 1358089053176540 3986601921573923235 n edited

LEAVE A REPLY

Please enter your comment!
Please enter your name here

For security, use of CloudFlare's Turnstile service is required which is subject to the CloudFlare Privacy Policy and Terms of Use.

Hostinger

អត្ថបទផ្សេងទៀត

ពេញនិយម

អត្ថបទចុងក្រោយ