យុគសម័យឌីជីថលការប្រកួតប្រជែងលើបណ្តាញសង្គមមានភាពស្រួចស្រាវ ការប្រើប្រាស់រូបភាព និងវីដេអូដែលមានគុណភាពខ្ពស់ មិនមែនត្រឹមតែជាជម្រើសទៀតនោះទេ ប៉ុន្តែវាជាកត្តាសំខាន់បំផុតក្នុងការទាក់ទាញខ្សែភ្នែករបស់អ្នកទស្សនាឱ្យចាប់អារម្មណ៌មកលើ មាតិការបស់អ្នកភ្លាមៗ។ រូបភាព ឬវីដេអូដែលស្អាត ច្បាស់ និងទាន់សម័យ អាចជួយលើកកម្ពស់តម្លៃម៉ាកសញ្ញា និងបង្កើនការ Engagement យ៉ាងមានប្រសិទ្ធភាព។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមដ៏ធំបំផុតមួយសម្រាប់អ្នកបង្កើត Content, Graphic Designer, អ្នកធ្វើ Digital Marketing ឬម្ចាស់អាជីវកម្មខ្នាតតូច ឬ មធ្យម គឺការស្វែងរករូបភាព និងវីដេអូដែលស្អាត គ្មានជាប់កម្រិតរក្សាសិទ្ធិ (Copyright-Free/Royalty-Free) ដើម្បយកទៅប្រើប្រាស់ក្នុងន័យពាណិជ្ជកម្ម (Commercial Use) ដោយសុវត្ថិភាព និងមិនបាច់បារម្ភរឿងការប្តឹងផ្តល់នៅថ្ងៃក្រោយ។
ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់អ្នក ខ្ញុំបានចម្រាញ់ និងលើកយកវេបសាយកំពូលទាំង ៣ ដែលផ្តល់ជូននូវរូបភាព និងវីដេអូគុណភាពកម្រិត HD រហូតដល់ 4K ដោយឥតគិតថ្លៃ ១០០%។ វេបសាយទាំងនេះមិនត្រឹមតែសម្បូរបែប និងងាយស្រួលស្វែងរកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបករណ៍ដែលខ្ញុំផ្ទាល់តែងតែទុកចិត្ត និងប្រើប្រាស់ជាប្រចាំនៅក្នុងគម្រោងផ្សេងៗផងដែរ៖
មាតិកាអត្ថបទ
Pexels – ប្រភពវេបសាយទាញយករូបភាព និងវីដេអូឥតគិតថ្លៃសម្រាប់គ្រប់គម្រោង
Pexels គឺជាប្រភពដ៏ធំមួយនៃរូបភាព និងវីដេអូ ដែលមានគុណភាពខ្ពស់ ចែករំលែកដោយអ្នកបង្កើតមាតិកាឆ្នើមៗជុំវិញពិភពលោក។ Pexels ផ្តល់ជូននូវរូបភាព និងវីដេអូដែលមានគុណភាពខ្ពស់ (High-resolution) ជាង ៣ លាន ដោយឥតគិតថ្លៃ ដែលធ្វើឱ្យវាស្ទើរតែជាជម្រើសដំបូង និងពេញនិយមបំផុតសម្រាប់អ្នកដែលត្រូវការរូបភាព Stock។
- លក្ខណៈពិសេស: ផ្តល់ជូនទាំងរូបភាព និងវីដេអូខ្លីៗ (Stock Videos) ដែលស័ក្តិសមបំផុតសម្រាប់យកទៅធ្វើ Video Marketing ឬ Reel/TikTok/Shorts។
- អាជ្ញាប័ណ្ណ (Licensing): អាចយកទៅប្រើប្រាស់ក្នុងន័យពាណិជ្ជកម្ម (Commercial Use) និងផ្ទាល់ខ្លួនបានដោយសេរី ដោយមិនតម្រូវឱ្យដាក់ Credit/Attribution ឡើយ។
- ចំណុចខ្លាំង: មាន Filter ងាយស្រួលស្វែងរកតាមពណ៌ ឬទំហំរូបភាព (Vertical/Horizontal)។

Unsplash – បណ្តុំរូបភាពសិល្បៈ និង Resolution ខ្ពស់ពីអ្នកថតរូបជុំវិញពិភពលោក
អ្នកកំពុងស្វែងរករូបភាពដែលមានភាពទាក់ទាញ បែបសិល្បៈ និងមើលទៅទាន់សម័យ Unsplash គឺជាជម្រើសលេខ ១ សម្រាប់ប្រភេទវេបសាយទាញយករូបភាព។ Unsplash គឺជាបណ្តុំរូបភាព Stock ឥតគិតថ្លៃ ដែលមានរូបភាពគុណភាពខ្ពស់ (High-resolution) យ៉ាងច្រើនឥតគណនា ដែលត្រូវបានចែករំលែកដោយអ្នកថតរូបជុំវិញពិភពលោក។ វាសម្រួលយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ក្នុងការស្វែងរក និងយករូបភាពទៅប្រើប្រាស់ក្នុងគម្រោងផ្សេងៗដោយមិនបាច់បង់ថ្លៃអាជ្ញាប័ណ្ណ។
- លក្ខណៈពិសេស: រូបភាពស្ទើរតែទាំងអស់ត្រូវបានថតដោយអ្នកថតរូបអាជីព (Professional Photographers) ធ្វើឱ្យរូបភាពនីមួយៗមានភាពទាក់ទាញ និងអត្ថន័យជ្រាលជ្រៅ។
- អាជ្ញាប័ណ្ណ (Licensing): អាចទាញយកទៅប្រើប្រាស់បានដោយឥតគិតថ្លៃសម្រាប់គ្រប់ គម្រោងទាំងអស់។
- ចំណុចខ្លាំង: គុណភាពរូបភាពច្បាស់ខ្លាំង (High-Resolution) និងមានជម្រើស Collections តាមប្រធានបទច្បាស់លាស់។

Pixabay – សហគមន៍ចែករំលែករូបភាព វ៉ិចទ័រ (Vector) និងវីដេអូឥតដែនកំណត់
Pixabay Pixabay គឺជាវេបសាយផ្តល់ជូនប្រព័ន្ធផ្សព្វផ្សាយ Stock ឥតគិតថ្លៃ ដែលមានរូបភាព វីដេអូ និងតន្ត្រីគុណភាពខ្ពស់ជាង ៥.៨ លាន ដែលអាចយកទៅប្រើប្រាស់ក្នុងគម្រោងផ្ទាល់ខ្លួន និងពាណិជ្ជកម្មបានដោយមិនបាច់ដាក់ Credit/Attribution ឡើយ, ក្រៅពីនោះទៀតវេបសាយនេះ មានទាំងជាប្រភពនៃរូបភាពគំនូរ (Illustrations), Vector Graphics, វីដេអូ និង Sound Effects ទៀតផង។
- លក្ខណៈពិសេស: ជាប្រភព Resource ដ៏សម្បូរបែបសម្រាប់អ្នកឌីហ្សាញ (Graphic Designers) ដែលត្រូវការ Vector និងរូបភាពគំនូរផ្សេងៗ។
- អាជ្ញាប័ណ្ណ (Licensing): រូបភាព និង Media ទាំងអស់នៅលើ Pixabay គឺគ្មានការកម្រិតអាជ្ញាប័ណ្ណឡើយ អាចយកទៅប្រើប្រាស់បានដោយសុវត្ថិភាព។
- ចំណុចខ្លាំង: មានប្រភពមេឌៀច្រើនប្រភេទ (Photos, Vectors, Music, Sound Effects) ក្នុងកន្លែងតែមួយ។

វេបសាយទាំង ៣ នេះសុទ្ធសឹងតែជាឧបករណ៍ដ៏មានតម្លៃសម្រាប់អ្នកបង្កើតមាតិកាគ្រប់រូប។ ប្រសិនបើអ្នកត្រូវការវីដេអូខ្លី សូមជ្រើសរើស Pexels ប្រសិនបើត្រូវការរូបភាពស្អាតបែបសិល្បៈ សូមប្រើ Unsplash ហើយប្រសិនបើត្រូវការ Vector ឬ Sound Effects ផ្សេងៗ Pixabay គឺជាជម្រើសដ៏ល្អបំផុត! ប្រសិនបើអ្នកយល់ថាអត្ថបទនេះមានប្រយោជន៌ក្នុងការចែករំលែក សូមចែករំលែកដល់មិត្តភ័ក្តិ ឬ ក្រុមការងាររបស់អ្នកអោយបានស្គាល់ផងណា។
