តោះមកស្គាល់មុខងារថ្មី “Google Selfie Video” ងាយស្រួលក្នុងការចូលប្រើប្រាស់គណនី Google

ប្រសិនបើយើងនិយាយអំពី Google នោះយើងច្បាស់ជានឹកឃើញដល់ Gmail, Google Search, Google Photos…ច្បាស់ណាស់ទាំងអស់នេះគឺជាអ្វីដែលយើងជាអ្នកប្រើប្រាស់ អ៊ីធើណែតជួប និងបានប្រើប្រាស់ផ្ទាល់ជារៀងរាល់ថ្ងៃ វាគឺជាបណ្តុំថែរក្សាព័ត៌មាន និងទិន្នន័យសំខាន់ៗជាច្រើន រាប់ចាប់តាំងពីរូបថតអនុស្សាវរីយ៍ អ៊ីមែលការងារ រហូតដល់ឯកសារសំខាន់ៗ។។ ថ្ងៃនេះក្រុមហ៊ុន Google បានបញ្ចេញមុខងារពិសេសមួយទៀតសម្រាប់អ្នកប្រើប្រាស់ Login ចូលគណនីរបស់ខ្លួនគឺ Selfie Sign-in។

តើ Google Selfie Video ជាអ្វី ហើយវាជួយអ្នកយ៉ាងដូចម្តេច?

Selfie Video គឺជាជម្រើសថ្មីមួយទៀតដែលអនុញ្ញាតឱ្យអ្នកចូលប្រើប្រាស់ ឬស្ដារគណនីមកវិញបានយ៉ាងងាយស្រួល ក្នុងករណីដែលអ្នកភ្លេចពាក្យសម្ងាត់ ឬមិនមានទូរស័ព្ទ និងកុំព្យូទ័រដែលធ្លាប់ប្រើប្រាស់ជាប្រចាំនៅជិតខ្លួន។

របៀបកំណត់ និងប្រើប្រាស់ Selfie Video

ការកំណត់មុខងារនេះគឺសាមញ្ញបំផុត ដោយគ្រាន់តែធ្វើតាមការណែនាំរបស់គេ គឺងាកមុខចុះឡើងតាមសញ្ញាដែលបានបង្ហាញប្រាប់យើងនៅលើអេក្រង់ទូរស័ព្ទ រង់ចាំបន្តិចវានិងបង្ហាញសញ្ញាជោគជ័យ នោះការបញ្ចូល Selfie Video របស់យើងគឺរួចរាល់។

  • ការកំណត់ដំបូង (Set Up): អ្នកគ្រាន់តែបើកកាមេរ៉ាទូរស័ព្ទ រួចងាកក្បាលបន្តិចបន្តួចតាមការណែនាំនៅលើអេក្រង់ ដើម្បីឱ្យប្រព័ន្ធថតយករូបភាពផ្ទៃមុខរបស់អ្នកពីច្រើនជ្រុង។
  • ការផ្ទៀងផ្ទាត់ពេលចូលប្រើ (Sign-in): នៅពេលអ្នកជួបបញ្ហាមិនអាចចូលគណនីបាន អ្នកគ្រាន់តែថត Selfie Video ខ្លីមួយជាថ្មី។ ប្រព័ន្ធនឹងយកវីដេអូនោះទៅផ្ទៀងផ្ទាត់ជាមួយទិន្នន័យដើមដែលអ្នកបានរក្សាទុក ដើម្បីបញ្ជាក់ថាតើជាអ្នកពិតប្រាកដឬយ៉ាងណា។

សុវត្ថិភាព និងឯកជនភាពជាចម្បង

Google បានគិតគូរយ៉ាងល្អិតល្អន់លើផ្នែកឯកជនភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់, វីដេអូ selfie របស់អ្នកគឺជារបស់អ្នក ហើយអ្នកកំពុងគ្រប់គ្រងវា។ វាត្រូវបានកត់ត្រា និងរក្សាទុកដោយសុវត្ថិភាពជាមួយនឹងការយល់ព្រមរបស់អ្នក ហើយអ្នកអាចលុបវានៅពេលណាមួយនៅក្នុងគណនី Google របស់អ្នក។ វាត្រូវបានប្រើសម្រាប់តែការជួយអ្នកចូលក្នុងគណនីប៉ុណ្ណោះ លើកលែងតែអ្នកខ្លួនឯងជ្រើសរើសចែករំលែកវាសម្រាប់គោលបំណងបន្ថែមផ្សេងទៀត។ វីដេអូ selfie របស់អ្នកត្រូវបាន encrypted ហើយក៏ទុកនៅកន្លែងមានសុវត្ថិភាពគ្រប់ពេល។

នៅពេលដែលអ្នកប្រើ selfie ដើម្បីចូលគណនី Google ប្រើស្រទាប់សុវត្ថិភាពជាច្រើនដើម្បីជួយការពារ ការប៉ុនប៉ងក្លែងបន្លំដូចជារូបថត និងវីដេអូក្លែងក្លាយដែលដូចបំផុត ឬហៅថា Deepfake ។ Google តម្រូវឱ្យអ្នកធ្វើចលនាដូចជាការងាកក្បាលឆ្វេងឬស្តាំ ដើម្បីធានាថាជាមនុស្សពិតប្រាកដកំពុងថតផ្ទាល់។

Google Selfie

ការអភិវឌ្ឍនេះគឺជាជំហានថ្មីមួយទៀតក្នុងការបង្កើនជម្រើសសុវត្ថិភាពឱ្យកាន់តែមានភាពបត់បែន បន្ថែមលើមុខងារដែលមានស្រាប់ដូចជា Passkeys និង Recovery Contacts។ លោកអ្នកអាចចូលទៅពិនិត្យមើលថាតើគណនីរបស់អ្នកអាចប្រើប្រាស់មុខងារនេះបានហើយឬនៅ និងចាប់ផ្តើមរៀបចំ Selfie Video បានតាមរយៈតំណភ្ជាប់ g.co/signin-selfie

LEAVE A REPLY

Please enter your comment!
Please enter your name here

For security, use of CloudFlare's Turnstile service is required which is subject to the CloudFlare Privacy Policy and Terms of Use.

Hostinger

អត្ថបទផ្សេងទៀត

ពេញនិយម

អត្ថបទចុងក្រោយ