ជ្រើសរើស Hosting មួយល្អសម្រាប់ WordPress

Fiverr Pro

នៅពេលដែលយើងនិយាយអំពី ​បង្កើតប្លក់ ជាមួយ WordPress ប្រហែលជាអ្នកបានឃើញមនុស្សនៅជុំវិញ ឬ មនុស្សដែលអ្នកស្គាល់ទាំងនោះដែលសរសេរប្លក់អំពីចំណូលចិត្ត និងចង់ចូលរួមមានប្លក់សម្រាប់សរសេរដូចគេដែរមែនទេ? ឬប្រហែលជាអ្នកគ្រាន់តែចូលចិត្ក ការចែករំលែកគំនិតរបស់អ្នកជាមួយមនុស្សមកពីជុំវិញពិភពលោក? ការមានប្លក់មួយនាសម័យនេះ វាមិនមែនត្រឹមតែជាកន្លែងចែករំលែកគំនិត ឬ បទពិសោធន៌ទៀតនោះទេ ប្លក់នាសម័យនេះក៏អាចរកចំណូលអោយម្ចាស់បានដែរ ប្រសិនបើយើងចំណាយពេលវេលា គ្រប់គ្រាន់សម្រាប់ធ្វើវាអោយបានជាក់លាក់។

ជាពិសេសប៉ុស្តផ្សេងនៅក្នុងប្លក់របស់ខ្ញុំនេះ ក៏បានចែករំលែកច្រើនអំពីវីធីប្រើប្លក់ដើម្បីអោយរកចំណូលបន្ថែមអោយយើងបាន អ្នកទាំងអស់គ្នាអាចមើលតាមបណ្តាប៉ុស្តផ្សេងៗបាន។ ខ្ញុំនិងព្យាយាមប្រាប់អោយបានលំអិតអំពីការ បង្កើតប្លក់ នេះតាមដែលអាចធ្វើបាននៅក្នុងទំព័រនេះ ដើម្បីអោយអ្នកអានទាំងអស់គ្នាអានចប់ហើយ គឺអាចបង្កើតប្លក់មួយបានដោយជោគជ័យតែម្តង។

ត្រៀមរួចហើយ? តោះចាប់ផ្តើម…

មានសំនួរមែនទេ? ច្បាស់ជាមានដូច្នេះខ្ញុំសូមចែករំលែកសំនួរដែលមានគេសួររួចមកហើយជាច្រើន ជាពិសេសអ្នកដែលមានបំណងចង់បង្កើតប្លក់ដូចជាអ្នក។

តើការចាប់ផ្តើម បង្កើតប្លក់ យើងត្រូវចំណាយពេលប៉ុន្មាន?

ត្រង់សំនួរនេះ បើនិយាយពីបច្ចេកទេស សម្រាប់តំឡើងនិងរៀបចំប្លក់មួយអោយដំណើរការ យើងចំណាយពេលប្រហែលតែ ២០ ទៅ ៣០នាទីប៉ុណ្ណោះ! តិចពេក? មិនជឿ? ត្រង់ចំនុចនេះគឺនិយាយតែបច្ចេកទេសតំឡើងតែប៉ុណ្ណោះ មិនបានរាប់បញ្ចូល ការដាក់បញ្ចូលព័ត៌មានផ្សេងៗ និងការរៀបចំប្លក់របស់អ្នកនោះទេ។ ហើយការរៀបចំប្លក់ ដែលអាចមានដូចជា រៀបចំទំព័រ រៀបចំព័ត៌មានទូរទៅ​ សរុបទៅប្រហែល ២ ទៅ ៣ សប្តាហ៍ ឬ អាច ១ខែតាមប្រភេទព័ត៌មានរបស់ម្ចាស់ប្លក់រៀងៗខ្លួន។

WordPress

បង្កើតប្លក់ ចំណាយលុយឬទេ? ហើយប្រសិនបើចំណាយតើថ្លៃឬទេ?

បង្កើតប្លក់ ជាមួយ WordPress អាចចាប់ផ្តើម Free ដោយមិនអស់លុយក៏បាន ក៏ប៉ុន្តែវាមិនមែនជាអ្វីដែលខ្ញុំ ណែនាំអោយអ្នកទាំងអស់គ្នាធ្វើនោះទេ។ ការប្រើរបស់គេដោយមិនបង់លុយ អ្នកទាំងអស់គ្នានិងមិនមែនជាម្ចាស់ប្លក់នោះមួយរយភាគរយទេ។

មកដល់ត្រង់ចំណុចនេះយើងនិយាយពីការ បង្កើតប្លក់ មួយដែលយើងគ្រប់គ្រងទាំងស្រុងទាំង Domain និង Hosting ហើយតំលៃនៃការទិញ Hosting គឺខុសៗគ្នាតាមតម្រូវការរបស់យើងជាអ្នកប្រើប្រាស់។ ដែលតំលៃសម្រាប់ Hosting ជាទូរទៅសម្រាប់កញ្ចប់ Share Hosting គឺអាចចាប់ផ្តើមពី ២ដុល្លារ ឡើងទៅក្នុងមួយខែ។ ហើយចំពោះតំលៃរបស់ Domain អាចមួយឆ្នាំ ១០ដុល្លារ ទៅ ៣០ដុល្លារ ក្នុងមួយឆ្នាំ តាមឈ្មោះរបស់ Domain។ Domain ខ្លះឈ្មោះល្អពេញនិយមមានតំលៃថ្លៃ អាចឈានដល់រាប់ម៉ឺនដុល្លារក៏មាន។

តោះសរុបចំណាយ:

  • Domain អាចនិយាយបានថា ចំណាយប្រហែល ១៥ដុល្លារក្នុងមួយឆ្នាំ
  • Hosting គឺជាកន្លែងសម្រាប់ផ្ទុក​ឯកសារប្លក់របស់អ្នក ចំណាយប្រហែល ៧០ដុល្លារ ទៅ ១៧០ដុល្លារក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថាតំលៃខាងលើ មិនមែនជាតំលៃប្រាកដនោះទេ ព្រោះតំលៃនិងប្រែប្រួលជាក់នៅពេលដែលអ្នកទិញផ្ទាល់ ព្រោះកញ្ជប់ Hosting មានតំលៃខុសគ្នា។

ប្រសិនបើមាន FREE BLOG ហើយតើចាំបាច់អីចំណាយលុយទិញ Domain & Hosting ធ្វើអីទៀត?

ចំពោះប្រភេទប្លក់ឥតគិតថ្លៃ គឺអ្នកអាចប្រើបានប្រសិនបើអ្នកគ្រាន់តែបង្កើតប្លក់នោះ សម្រាប់តែជាការសរសេរធម្មតាៗតាមចំណង់ចំណូលចិត្ត ហើយមិនខ្វល់រឿងរកលុយពីប្លក់នោះ។ ប៉ុន្តែការពិតអ្នកមិនមាន Featured ឬ Functions ល្អៗមកប្រើដើម្បីគ្រប់គ្រងប្លក់របស់អ្នកបាននោះទេ ហើយប្រសិនបើ ពេលណាមួយដែល ប្លក់នោះគេបិទអ្នកនឹងបាត់បង់ប្លុករបស់អ្នក។

ដូច្នេះប្រសិនបើអ្នកចង់រកប្រាក់ពីប្លុករបស់អ្នក ដាក់ទុនចំណាយបន្តិចទៅសាកមួយឆ្នាំសិនក៏បាន​ព្រោះពេលទិញ Hosting គេនិងអនុញ្ញាតិ្តអោយយើងរើសយក ១ឆ្នាំ ២ឆ្នាំ ឬ ៣ឆ្នាំ ក៏បាន។

អ្វីដែលពិសេស តាមបណ្តាក្រុមហ៊ុនលក់ Hosting ខ្លះ គេមាន Free Domain ឬ ផ្តល់ប្រព័ន្ធការពារសុវត្ថិភាពដល់ប្លក់របស់យើងថែមទៀតផង ហើយខ្លះទៀត ថែមទាំងផ្តល់សេវា រក្សាទុកប្លក់យើងជារៀងរាល់ថ្ងៃថែមទៀតផង (Daily Backup).

បង្កើតប្លក់ជាមួយ WordPress អ្នកត្រូវការដំបូងគេគឺ Domain & Hosting

យើងចូលទៅកាន់វេបសាយ Hostinger ដែលជាវេបសាយផ្តល់សេវាកម្មលក់ Domain និង Hosting ហើយជាមួយ Hostinger តំលៃក៏សមរម្យសម្រាប់អ្នកទើបតែចាប់ផ្តើមបង្កើតវេបសាយ។ ជាមួយ Hostinger ជាពិសេសផ្ទៃ Dashboard ស្អាត ងាយស្រួលប្រើ និងមាន ជម្រើស Options ផ្សេងៗទៀតជាច្រើនសម្រាប់គ្រប់គ្រង់វេបសាយរបស់យើង។

hostinger

ក្រោយពីចូលមកដល់ទំព័រដំបូងនៃវេបសាយ Hostinger ហើយ! យើងអាចមើលព័ត៌មានផ្សេងៗទៀត ប្រសិនបើយើងចង់ដឹងពីសេវាកម្មរបស់ក្រុមហ៊ុននេះ ឬ មួយយើងដាក់ Mouse នៅលើ Hosting Menu ហើយយើងនិងឃើញមានជម្រើស ៣ សម្រាប់យើង:

hostinger service list
  • ទីមួយ: Shared Hosting: គឺមានវេបសាយដទៃទៀតជាច្រើនប្រើប្រាស់ម៉ាស៊ីនមេ(Single Server) តែមួយជាមួយអ្នក។ ជាធម្មតាអ្នកមិនដឹងថានរណាខ្លះ ឬគេហទំព័រណាមួយ ដែលអ្នកកំពុងប្រើម៉ាស៊ីនមេជាមួយនោះទេ។ ការប្រើ Shared Hosting គឺល្អបំផុតតម្លៃថោកនិងសន្សំសំចៃបំផុតសម្រាប់តម្រូវការរបស់អ្នកចាប់ផ្តើមដំបូង។ ទោះយ៉ាងណាក៏ដោយតម្លៃថោកសមរម្យពិតមែន តែការប្រើប្រាស់ក៏ត្រូវបានកំណត់ដែរ​ មិនសូវទូលំទូលាយនោះទេ។
  • ទីពីរ: Website Builder: Hostinger បង្កើតជម្រើសនេះឡើងសម្រាប់អោយអ្នកដែល មិនមានជំនាញក្នុងការបង្កើតវេបសាយសោះតែម្តង ដោយ​ Website Builder មានទម្រង់ ឬ ហៅថាគំរូវេបសាយស្រាប់ៗ អោយយើងជ្រើសរើសតែម្តង ហើយយើងអាចកែប្រែបន្ថែមដោយងាយ ដើម្បីតម្រូវតាមបែបបទរបស់យើង។
  • ទីបី: WordPress Hosting: ជម្រើសនេះ ល្អបំផុតសម្រាប់អ្នកចង់ចាប់ផ្តើមវេបសាយជាមួយ WordPress ដោយ Hostinger បានដាក់ចំនុចពិសេសៗ សម្រាប់កញ្ចប់ WordPress Hosting មួយនេះដូចជា សុវត្ថិភាព, ល្បឿន, ការរក្សារវេបសាយយើងទុកជារៀងរាល់ថ្ងៃ ក្រែងថ្ងៃណាមានបញ្ហាយើងនិងអាចយកវេបសាយបានមកវិញដោយងាយ(Daily Backups)។
Hostinger

សម្រាប់ជំរើសទាំងបីរខាងលើ លោកអ្នកអាចចូលទៅមើលព័ត៌មានបន្ថែមលំអិតពីភាពខុសគ្នាបានច្បាស់។ ហើយអ្នកអាចប្រៀបធៀបបានទៀត រវាងកញ្ចប់ទាំងបី មុននិងសម្រេចចិត្តថាយកមួយណា។ ក៏ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំណែនាំអោយជ្រើសរើសជំរើស WordPress Hosting ដោយសារគេហទំព័ររបស់ខ្ញុំប្រើប្រាស់ WordPress ដូច្នេះជាមួយនិងជម្រើសនេះ វាផ្តល់អោយខ្ញុំនៅប្រយោជន៌ជាច្រើនដែលល្អសម្រាប់គ្រប់គ្រង WordPress។

ខាងក្រោមនេះគឺជា វីដេអូបង្ហាញអំពី Options សម្រាប់ Website Builder។

ក្រៅពី Hostinger Hosting អ្នកក៏អាចប្រើប្រាស់ ឬ ជ្រើសរើសក្រុមហ៊ុនផ្សេងៗទៀតក៏បាន មានច្រើនណាស់ដែលអាចផ្តល់សេវាដូចគ្នានេះ តែអ្វីដែលខុសគ្នាភាគច្រើនទៅលើ Options និងសេវាកម្ម ជាពិសេសបំពាក់ជាមួយកម្មវិធី Ai, ឬ Plugin ជំនួយនានា។ លោកអ្នកអាចសាកល្បងប្រើប្រាស់ ២ ទៅ ៣​ ក្រុមហ៊ុនផ្សេងៗគ្នាក៏បានដើម្បី ជ្រើសរើសអ្វីដែលល្អមួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here

For security, use of CloudFlare's Turnstile service is required which is subject to the CloudFlare Privacy Policy and Terms of Use.

snow-teeth

អត្ថបទផ្សេងទៀត

ពេញនិយម

អត្ថបទចុងក្រោយ