ក្នុងសម័យឌីជីថលបច្ចុប្បន្ន ឯកសារមានច្រើនប្រភេទដែលត្រូវការកន្លែងសម្រាប់ផ្ទុកដូចជាឯកសាររូបភាព ឯកសារវីដេអូ ឬ សំលេង និងច្រើនប្រភេទផ្សេងទៀត។ តម្រូវការកើនឡើង ស្រាប់តែក្រុមហ៊ុនដែលផ្តល់សេវាកម្មផ្ទុកទិន្នន័យខ្លះបានកាន់បន្ថយទំហំផ្ទុក ឬលុបចោលការផ្តល់ទំហំផ្ទុកប្រភេទឥតគិតថ្លៃយ៉ាងណាក្តី តែយើងជាអ្នកប្រើប្រាស់ដែលមិនចង់ចាយលុយលើសេវាកម្មទាំងនោះ អាចប្រើវិធីសាស្រ្តប្រមូលផ្តុំទំហំផ្ទុក (Cloud Storage) ឥតគិតថ្លៃបានរហូតដល់ជិត 1.54TB ដោយគ្រាន់តែចុះឈ្មោះប្រើប្រាស់សេវាកម្មចំនួន ៤៣ ប្រភព ខុសៗគ្នា វាអាចចំណាយពេលច្រើនតែ យ៉ាងហោចណាស់យើងក៏មិនចំណាយលុយដែរ។
ភាគច្រើននៃក្រុមហ៊ុនដែលផ្តល់សេវាផ្ទុកទិន្នន័យទាំងនេះ មានមូលដ្ឋាននៅអឺរ៉ុប ហើយផ្តល់ទិន្នន័យផ្ទុកសម្រាប់គណនីប្រភេទ Free មិនច្រើននោះទេប្រហែល ១៥GB ទៅ ៥០GB ប៉ុណ្ណោះ។ តែក្រៅពីនោះ ក៏មានក្រុមហ៊ុនមួយផ្សេងទៀតដែលចិត្តល្អបានផ្តល់ទិន្នន័យច្រើនរហូតដល់ 1TB ឯណោះ គឺមានឈ្មោះថា Terabox។
សម្រាប់អត្ថបទនេះ ខ្ញុំសូមចែករំលែកគេហទំព័រសម្រាប់ផ្ទុកទិន្នន័យមួយចំនួន ដើម្បីអោយអ្នកជ្រើសរើសយកទៅប្រើប្រាស់តាមតម្រូវការ ហើយអ្វីដែលពិសេសនោះគឺ ប្រើដោយឥតគិតថ្លៃទាំងស្រុងចំពោះសេវាកម្មរបស់ពួកគេ។
មាតិកាអត្ថបទ

គេហទំព័រ Cloud Storage ដែលផ្ទល់ទំហំផ្ទុកទិន្នន័យដោយឥតគិតថ្លៃ
| ឈ្មោះគេហទំព័រ | ទីតាំង | ចំនួនទំហំផ្ទុក |
| Terabox | CN | 1024GB |
| Playbook | US | 100GB |
| Blomp | US | 40GB |
| Bacloud | EU | 32GB |
| Degoo | EU | 30GB |
| Drime | EU | 20GB |
| Mega | AU | 20GB |
| Mobidrive | US | 20GB |
| Digiboxx | IN | 20GB |
| Shadowdrive | EU | 20GB |
| Infinicloud | JP | 20GB |
| KDrive | EU | 15GB |
| Google Drive | US | 15GB |
| Idrive | US | 10GB |
| Box | US | 10GB |
| pCloud | EU | 10GB |
| Mediafire | US | 10GB |
| IceDrive | EU | 10GB |
| Koofr | EU | 10GB |
| Filen | EU | 10GB |
| Hivenet | EU | 10GB |
| Backblaze | US | 10GB |
| Jumpshare | US | 6.25GB |
| Proton Drive | EU | 5GB |
| PowerFolder | EU | 5GB |
| OneDrive | US | 5GB |
| iCloud | US | 5GB |
| DriveHQ | US | 5GB |
| Sync | US | 5GB |
| OpenDrive | US | 5GB |
| Cozy | EU | 5GB |
| Jottacloud | EU | 5GB |
| Zoho WorkDrive | US | 5GB |
| Nordlocker | EU | 3GB |
| Tresorit | EU | 3GB |
| Cloudme | EU | 3GB |
| DropBox | US | 2GB |
| GMX | EU | 2GB |
| Owndrive | EU | 1GB |
| Woekli | EU | 1GB |
| Internxt | EU | 1GB |
| Zotero | EU | 0.3GB |
| Bublup | EU | 0.25GB |


