ជាអ្នកប្រើប្រាស់បណ្តាញសង្គមមួយរូបដែរ ថ្ងៃនេះខ្ញុំបានឃើញអត្ថបទអំពីសារដោយផ្ទាល់ពីគណនី Instagram របស់លោកស្រី Angelina Jolie ដែលគាត់បានបង្ហាញអារម្មណ៌អំពីសោកសៅរបស់លោកស្រីនៅថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា។
មាតិកាអត្ថបទ
សូមអានខ្លឹមសាររបស់លោកស្រី Angelina Jolie ខាងក្រោមនេះ
ក្នុងរយៈពេលមួយឆ្នាំមកនេះ ជម្លោះដែលបានផ្ទុះឡើងនៅតាមបណ្ដោយព្រំដែនរបស់កម្ពុជា បានធ្វើឱ្យប្រជាជនជាច្រើនបាត់បង់នូវអារម្មណ៍មានស្ថិរភាព និងសុវត្ថិភាព។ បច្ចុប្បន្ន ប្រជាជនជិត ៣០ ០០០នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។
កម្ពុជាតែងតែជាប្រទេសដ៏ពិសេសមួយសម្រាប់រូបខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ ទីនេះជាប្រទេសកំណើតកូនប្រុសរបស់ខ្ញុំ ទីនេះជាផ្ទះរបស់ពួកយើង ហើយអស់រយៈពេល២០ឆ្នាំមកនេះ យើងបានបំពេញការងារជាមួយក្រុមការងារក្នុងសហគមន៍នានាស្ដីពីការអភិរក្ស និងការអភិវឌ្ឍសហគមន៍»។ មូលនិធិ Maddox មានទីស្នាក់ការនៅក្នុងតំបន់ព្រំដែនជាកន្លែងតែមួយដែលជម្លោះព្រំដែនបានផ្ទុះឡើង។ ខ្ញុំពិតជាមានកិត្តិយសដែលបានក្លាយជាមិត្តជិតស្និទ្ធជាមួយអ្នកជិតខាងរបស់ខ្ញុំ និងក្រុមការងារមូលនិធិ ខណៈយើងបានដោះគ្រាប់មីន និងបានអភិវឌ្ឍតំបន់ជាមួយគ្នា។
នៅពេលដែលជម្លោះផ្ទុះឡើងកាលពីឆ្នាំមុន យើងបានជម្លៀសបុគ្គលិករបស់យើង និងគ្រួសាររបស់ពួកគេ ហើយបទពិសោធន៍ដ៏ឈឺចាប់ទាំងនេះបានបង្ហាញថា ជម្លោះអាចផ្ទុះឡើងវិញបានភ្លាមៗ។
ខ្ញុំស្រឡាញ់ប្រទេសមួយនេះ (កម្ពុជា) និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្ដៅ និងរួសរាយរាក់ទាក់។ ខណៈយើងពិតជា មានក្ដីសោមនស្សរីករាយដើម្បីចាប់ផ្ដើម ការងាររបស់ពួកយើងឡើងវិញ ក្នុងការការពារដីធ្លី និងគាំទ្រដល់សុខមាភាពសហគមន៍ ព្រមទាំងការរស់នៅ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នាដែលទន្ទឹងរង់ចាំចាំថ្ងៃត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ៕
ទំព័រ Instagram របស់លោកស្រី Angelina Jolie
អត្ថបទបកប្រែ: ទំព័រហ្វេសបុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន
រូបភាពផ្ទៃខាងមុខ: Angelina Jolie – Gettyimages
