ប្រសិនបើយើងនិយាយអំពី Google នោះយើងច្បាស់ជានឹកឃើញដល់ Gmail, Google Search, Google Photos…ច្បាស់ណាស់ទាំងអស់នេះគឺជាអ្វីដែលយើងជាអ្នកប្រើប្រាស់ អ៊ីធើណែតជួប និងបានប្រើប្រាស់ផ្ទាល់ជារៀងរាល់ថ្ងៃ វាគឺជាបណ្តុំថែរក្សាព័ត៌មាន និងទិន្នន័យសំខាន់ៗជាច្រើន រាប់ចាប់តាំងពីរូបថតអនុស្សាវរីយ៍ អ៊ីមែលការងារ រហូតដល់ឯកសារសំខាន់ៗ។។ ថ្ងៃនេះក្រុមហ៊ុន Google បានបញ្ចេញមុខងារពិសេសមួយទៀតសម្រាប់អ្នកប្រើប្រាស់ Login ចូលគណនីរបស់ខ្លួនគឺ Selfie Sign-in។
មាតិកាអត្ថបទ
តើ Google Selfie Video ជាអ្វី ហើយវាជួយអ្នកយ៉ាងដូចម្តេច?
Selfie Video គឺជាជម្រើសថ្មីមួយទៀតដែលអនុញ្ញាតឱ្យអ្នកចូលប្រើប្រាស់ ឬស្ដារគណនីមកវិញបានយ៉ាងងាយស្រួល ក្នុងករណីដែលអ្នកភ្លេចពាក្យសម្ងាត់ ឬមិនមានទូរស័ព្ទ និងកុំព្យូទ័រដែលធ្លាប់ប្រើប្រាស់ជាប្រចាំនៅជិតខ្លួន។
របៀបកំណត់ និងប្រើប្រាស់ Selfie Video
ការកំណត់មុខងារនេះគឺសាមញ្ញបំផុត ដោយគ្រាន់តែធ្វើតាមការណែនាំរបស់គេ គឺងាកមុខចុះឡើងតាមសញ្ញាដែលបានបង្ហាញប្រាប់យើងនៅលើអេក្រង់ទូរស័ព្ទ រង់ចាំបន្តិចវានិងបង្ហាញសញ្ញាជោគជ័យ នោះការបញ្ចូល Selfie Video របស់យើងគឺរួចរាល់។
- ការកំណត់ដំបូង (Set Up): អ្នកគ្រាន់តែបើកកាមេរ៉ាទូរស័ព្ទ រួចងាកក្បាលបន្តិចបន្តួចតាមការណែនាំនៅលើអេក្រង់ ដើម្បីឱ្យប្រព័ន្ធថតយករូបភាពផ្ទៃមុខរបស់អ្នកពីច្រើនជ្រុង។
- ការផ្ទៀងផ្ទាត់ពេលចូលប្រើ (Sign-in): នៅពេលអ្នកជួបបញ្ហាមិនអាចចូលគណនីបាន អ្នកគ្រាន់តែថត Selfie Video ខ្លីមួយជាថ្មី។ ប្រព័ន្ធនឹងយកវីដេអូនោះទៅផ្ទៀងផ្ទាត់ជាមួយទិន្នន័យដើមដែលអ្នកបានរក្សាទុក ដើម្បីបញ្ជាក់ថាតើជាអ្នកពិតប្រាកដឬយ៉ាងណា។
សុវត្ថិភាព និងឯកជនភាពជាចម្បង
Google បានគិតគូរយ៉ាងល្អិតល្អន់លើផ្នែកឯកជនភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់, វីដេអូ selfie របស់អ្នកគឺជារបស់អ្នក ហើយអ្នកកំពុងគ្រប់គ្រងវា។ វាត្រូវបានកត់ត្រា និងរក្សាទុកដោយសុវត្ថិភាពជាមួយនឹងការយល់ព្រមរបស់អ្នក ហើយអ្នកអាចលុបវានៅពេលណាមួយនៅក្នុងគណនី Google របស់អ្នក។ វាត្រូវបានប្រើសម្រាប់តែការជួយអ្នកចូលក្នុងគណនីប៉ុណ្ណោះ លើកលែងតែអ្នកខ្លួនឯងជ្រើសរើសចែករំលែកវាសម្រាប់គោលបំណងបន្ថែមផ្សេងទៀត។ វីដេអូ selfie របស់អ្នកត្រូវបាន encrypted ហើយក៏ទុកនៅកន្លែងមានសុវត្ថិភាពគ្រប់ពេល។
នៅពេលដែលអ្នកប្រើ selfie ដើម្បីចូលគណនី Google ប្រើស្រទាប់សុវត្ថិភាពជាច្រើនដើម្បីជួយការពារ ការប៉ុនប៉ងក្លែងបន្លំដូចជារូបថត និងវីដេអូក្លែងក្លាយដែលដូចបំផុត ឬហៅថា Deepfake ។ Google តម្រូវឱ្យអ្នកធ្វើចលនាដូចជាការងាកក្បាលឆ្វេងឬស្តាំ ដើម្បីធានាថាជាមនុស្សពិតប្រាកដកំពុងថតផ្ទាល់។

ការអភិវឌ្ឍនេះគឺជាជំហានថ្មីមួយទៀតក្នុងការបង្កើនជម្រើសសុវត្ថិភាពឱ្យកាន់តែមានភាពបត់បែន បន្ថែមលើមុខងារដែលមានស្រាប់ដូចជា Passkeys និង Recovery Contacts។ លោកអ្នកអាចចូលទៅពិនិត្យមើលថាតើគណនីរបស់អ្នកអាចប្រើប្រាស់មុខងារនេះបានហើយឬនៅ និងចាប់ផ្តើមរៀបចំ Selfie Video បានតាមរយៈតំណភ្ជាប់ g.co/signin-selfie។
